បវរកញ្ញាម៉ាឡេស៊ីរងការរិះគន់ពេញបណ្តាញសង្គមដោយសារនាងស្តីឱ្យពួកបាតុករនៅអាម៉េរិក

187
ចែករម្លែក

រាជនីសម្រស់ម៉ាឡេស៊ីម្នាក់បានសុំទោសបន្ទាប់ពីយោបល់របស់នាងថាជនជាតិស្បែកខ្មៅគួរតែ “បន្ធូរអារម្មណ៍” ក្នុងការឆ្លើយតបនឹងការតវ៉ាពោរពេញដោយកំហឹងនៅសហរដ្ឋអាម៉េរិកប្រឆាំងនឹងការរើសអើងជាតិសាសន៍របស់ប៉ូលិស បានបង្កឱ្យមានការរិះគន់តាមអនឡាញ ក្នុងនោះរួមមានទាំងការថ្កោលទោសពីតារាសម្តែងក្នុងរឿង “Crazy Rich Asians” លោក ហង់រី ហ្គោលឌីង ផងដែរ។

សហរដ្ឋអាម៉េរិកបានរង្គោះរង្គើអស់រយៈពេលជាងមួយសប្តាហ៍មកហើយដោយការធ្វើបាតុកម្មដែលកើតឡើងម្តងគត់ក្នុងមួយជំនាន់ ជុំវិញការសម្លាប់លោកចច ផ្លយ ជាជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិកគ្មានអាវុធ ពីសំណាក់ប៉ូលិសស្បែកសនៅរដ្ឋមីននីសូតា។

ប៉ុន្តែនាង សាម៉ាន់ថា ខាធី ជែម ដែលតំណាងឱ្យម៉ាឡេស៊ីក្នុងការប្រឡងបវរកញ្ញាចក្រវាលប្រចាំឆ្នាំ ២០១៧ នៅសហរដ្ឋអាម៉េរិក បានបង្ហោះលើបណ្តាញសង្គម Instagram នៅសប្តាហ៍នេះថា “ចំពោះជនជាតិស្បែកខ្មៅ សូមសម្រាកទៅ ចាត់ទុកវាជាបញ្ហាប្រឈម នោះវានឹងធ្វើឱ្យអ្នកកាន់តែរឹងមាំ។ ជាការរៀនសូត្រមេរៀនមួយក្នុងជីវិត អ្នកបានជ្រើសរើសកើតមកជាមនុស្សមានពណ៌សម្បុរខ្មៅនៅអាម៉េរិក ទទួលយកវាទៅ”។

បណ្តាញសង្គមបានផ្ទុះកំហឹងយ៉ាងខ្លាំងបន្ទាប់ពីការលើកឡើងនេះ ដោយក្នុងនោះតារាសម្តែងអង់គ្លេសដើមកំណើតម៉ាឡេស៊ីឈ្មោះហ្គោឌីងក៏បានថ្កោលទោសការអត្ថាធិប្បាយរបស់នាងនៅក្នុងផុស Instagram របស់គាត់ផងដែរ។

មនុស្សជាង ៨០.០០០ នាក់បានចុះហត្ថលេខាលើញត្តិតាមអ៊ីនធឺណេតអំពាវនាវឱ្យដកហូតមកុដបវរកញ្ញាចក្រវាលម៉ាឡេស៊ីពីស្ត្រីវ័យ ២៥ ឆ្នាំរូបនេះ ដែលនាងបានឈ្នះកាលពីឆ្នាំ ២០១៧ មុនការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ៕ ដោយ៖ កញ្ញាដាលីស

នាង សាម៉ាន់ថា ខាធី ជែម រងការរិះគន់ពេញបណ្តាញសង្គមរឿងតិះដៀលពួកបាតុករស្បែកខ្មៅ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ