កម្មករ​ចំណាកស្រុក​ជិត ២០០ នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឥណ្ឌា​អំឡុង​ពេល​បិទ​ប្រទេស​ប្រឆាំង​កូវី​ដ​១៩

114
ចែករម្លែក

​អង្គការ​ជំនួយ​សប្បុរសធម៌​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​០២ ខែ​មិថុនា​ថា​កម្មករ​ចំណាកស្រុក​ជិត​២០០​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ឥណ្ឌា​នៅពេលដែល​ពួកគេ​វិលត្រឡប់​​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ក្នុងអំឡុងពេល​បិទ​ប្រទេស​ដ៏​យូរ​ជាង​គេ​បំផុត នៅលើ​ពិភពលោក​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​។​

​មនុស្ស​រាប់ពាន់​នាក់ បាន​ធ្វើដំណើរ​ទៅ​ផ្ទះ​ពី​ទីក្រុង​ធំៗ​របស់​ប្រទេស​នេះ​បន្ទាប់ពី​បាត់បង់​ការងារ​នៅពេល​ដែល​ការបិទ​ប្រទេស​ដ៏​តឹងរឹង​បំផុត​នៅលើ​ពិភពលោក​ត្រូវបាន​អនុវត្ត​ហើយ​រាល់​ការដឹក​​ជញ្ជូន​សាធារណៈ​ត្រូវបាន​ផ្អាក​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ កាលពី​ចុង​ខែ​មីនា​។​

​គ្រោះថ្នាក់​ចរាចរ​ជាង ១.៤០០​ករណី បាន​សម្លាប់​មនុស្ស​៧៥០ នាក់​ដោយ​រួម​ទាំង​កម្មករ​ចំណាកស្រុក​ចំនួន​១៩៨​នាក់​រវាង​ពី​ថ្ងៃទី ២៥ ខែ​មីនា ដល់​ថ្ងៃទី ៣១ ខែ​ឧសភា ។​​នេះ​បើ​យោង​តាម​ជា​អង្គការ​សប្បុរសធម៌​SaveLIFE Foundation​នេះ​។​

​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១​ខែមិថុនា ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​១៩០.០០០​នាក់ ដែល​វ៉ា​ដាច់​ប្រទេស​បារាំង ដោយ​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​អត្រា​ឆ្លង​វីរុស​ខ្ពស់​បំផុត​ទី​៧ នៅលើ​​ពិភពលោក​៕​ប្រែ​សម្រួល​៖​សុខា​/sn

កម្មករ​ចំណាកស្រុក ដើរ​ទៅ​ផ្ទះ​របស់​ពួកគេ​ពី​រដ្ឋ​មហា​រ៉ា​ស្ត្រា ប្រទេស​ឥណ្ឌា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ