ផ្សារ «បឹងឬស្សី» ដាក់សម្ពោធជា ផ្លូវការ ទីតាំងតាមបណ្តោយផ្លូវ ជាតិលេខ១

198
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖កាលពី ព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ ក្នុងបរិវេន ផ្សារ បឹងឬស្សី ដែលស្ថិត នៅតាម បណ្តោយផ្លូវជាតិ លេខ១ ស្ថិតក្នុងខណ្ឌច្បារ អំពៅរាជ ធានីភ្នំពេញ បានរៀបចំដាក់សម្ពោធជាផ្លូវការ ផ្សារទើបបង្កើតថ្មី។ នាឱកាសនោះ ឃើញ មានវត្តមានភ្ញៀវ អាជីវករ និងថៅកែផ្សារផងដែរ។ សមិទ្ឋិផល នេះ នឹងជួយ ជម្រុញ ដល់ពលរដ្ឋនាតំបន់នោះ ចំណេញពេលវេលាដោយអាចមកផ្សារខាងលើ មាន ទំនិញគ្រប់មុខងាយស្រួល។

ម្ចាស់ផ្សារ «បឹងឬស្សី» លោក luo hua guo បានអោយដឹងថា «នេះជាគម្រោងទី១ ដែលខាងយើងរៀបចំផ្សារនេះឡើង។ ទីតាំងផ្សារយើង មានតូបសរុបទាំងអស់ជិត ៤០០តូប ហើយ៩៥% គឺអាជីវករជាវអស់»។ លោកបន្តថា ទីនេះ មានទំនិញល្អៗ ប្រកបដោយគុណភាព ដែលមានអាជីវករ ខ្មែរ និងចិន លក់រួមគ្នា។ យើងសប្បាយ ចិត្ត ដែលបាន វិនិយោគទីផ្សារនៅទីនេះ អោយបានកើតឡើង។ យ៉ាងហោចណាស់ បានជួយដល់ បងប្អូនយើងរស់នៅ ក្នុងតំបន់នេះ និងអ្នកភូមិ មកជាវ ឥវ៉ាន់ព្រោះ ថាមានរបស់របរ ស្ថិតក្នុងតម្លៃធូរថ្លៃ មិនបាច់ចំណាយពេលវេលាទៅឆ្ងាយ។ សំខាន់ មួយទៀត ក្នុងនាមជនជាតិចិន បានបង្កើតផ្សារ ជួយដល់ពលរដ្ឋកម្ពុជា និងរដ្ឋាភិបាល ខ្មែរ នេះជាចំណងមិត្តភាពមួយ ដ៏សំខាន់។

សូមជម្រាបថា ផ្សារបឹងឬស្សី មានទំហំ៥ពាន់ម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខមួយ ដែលចុះពីស្ពានច្បាអំពៅចំណាយប្រមាណជាប្រាំគីឡូម៉ែត្រ ផ្សារនេះ ផ្គត់ ផ្គង់សម្ភារៈគ្រប់មុខ មានគ្រឿងទេស សម្លៀកបំពាក់ ម្ហូបអារហារ ។ ដោយយល់ថា ក្នុងតំបន់នេះ មិនសូវមានផ្សារបន្លែផ្លែឈើ ដែលសំបូរបែប ទើបម្ចាស់ផ្សារបង្កើតផ្សារ បឹងឬស្សីនេះឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន៕