ជប៉ុន​ប្រឈម​ការផ្ទុះ​វីរុស​កូវី​ដ​១៩​ជា​ថ្មី​នៅ​ទីក្រុង​តូ​ក្យូ​និង​តំបន់​ហ្វុយ​គូ​អូកា​

227
ចែករម្លែក

​បន្ទាប់​ពី​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ដ​១៩​ចាប់ពី​ថ្ងៃទី ៣០ ខែ​មេសា​ដល់​ថ្ងៃទី ២២ ខែ​ឧសភា​មក​ទីក្រុង​គិត​តា​គ្យូស៊ូ នៅ​តំបន់ ហ្វុយ​គូ​អូកា​បានឃើញ​ករណី​ឆ្លង​វី​រុសចំនួន​១១៩​ករណី ក្នុង​រយៈពេល​១១ ​ថ្ងៃ​កន្លងមកនេះ ដែលនាំឱ្យ​តំបន់​នេះ​ក្លាយជា​ជួរ​មុខ​នៃ​ការផ្ទុះ​វីរុស​លើក​ទី​២​នៅ​ជប៉ុន​។​

​ក្នុងចំណោម​ចំនួន​អ្នក​ឆ្លង​វីរុស​ទាំងនោះ មាន​សិស្ស​ចំនួន​១១ នាក់​មក​ពី​វិទ្យាល័យ និង​ចំនួន​៤​នាក់​មក​សាលា​បឋមសិស្សា ដែល​ជំរុញ​ឱ្យ​មាន​ការបិទ​សាលារៀន​ម្តងទៀត​និង​ការបិទ​កន្លែង​សាធារណៈ ​ដូចជា​វិចិត្រសាល​សិល្បៈ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​កាលពី​ថ្ងៃទី ១៨ ខែ​ឧសភា​។​

​នៅ​ទីក្រុង​តូ​ក្យូ មាន​ករណី​ថ្មី​ចំនួន​៣៤ នាក់​កាលពី​ថ្ងៃ​អង្គារ ដែល​នេះ​ជា​លើក​ទី​១ ហើយ​ចាប់តាំងពី​ថ្ងៃទី ១៤ ខែ​ឧសភា ដែល​ចំនួន​នៃ​ការឆ្លង​ប្រចាំថ្ងៃ បាន​កើនឡើង​លើស ៣០​នាក់ ។​

​ការឆ្លង​នេះ កើត​ឡើង​បន្ទាប់ពី​ការ​ដាក់​ប្រទេស​នៅក្នុង​គ្រាំ​អាសន្ន ត្រូវ​បាន​លុបចោល​នៅ​តំបន់​ហ្វុយ​គូ​អូកា កាលពី​ថ្ងៃទី​១៤​ខែ​ឧសភា​និង​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃទី​២៥​ខែ​ឧសភា​។​

​គិត​មក​រហូត​ដល់​ពេល​នេះ ប្រទេស​ជប៉ុន មាន​ករណី​ឆ្លង​វីរុស​សរុប​១៧.០០០​នាក់​និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​សរុប​ចំនួន​៩០១​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នក​ទិញ​អីវ៉ាន់ ដើរ​ឆ្លងកាត់​ច្រក​ពិនិត្យមើល​សីតុណ្ហភាព​កំដៅ នៅ​មុនពេល​ចូល​ផ្សារ​ទំនើ​ម​មួយ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃទី​០១​ខែមិថុនា​

ទីតាំងផ្សាយពាណិជ្ជកម្ម