សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ម្នាក់​ករណី​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ​ចៅស្រី​ខ្លួនឯង​

87
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សមត្ថកិច្ច​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ចាប់​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ​លើ​ចៅស្រី​ខ្លួនឯង​ជា​អ​និតិ​ជន​តែ​មិន​សម្រេច​។​ហេតុ​កា​រាណ៍​នេះ​បានកើត​ឡើង​ស្ថិត​ក្នុងភូមិ​ស្រអែម​ខាង​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​យប់​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​អនុសេនីយ៍ឯក​ចាន់​ហ៊ុន​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​កន្ទួត​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​ថា​មាន​ករណី​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ​លើ​ក្មេងស្រី​អ​និតិ​ជន​ត្រង់ចំណុច​ផ្ទះ​ក្មេងស្រី​រងគ្រោះ​។​នាយប៉ុស្តិ៍​បាន​បន្តថា​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អ្នកជិតខាង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់ទី​តាំង​កើតហេតុ​និង​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាស់ ។​

​លោក​អនុសេនីយ៍ឯក ចាន់ ហ៊ុន បានឱ្យដឹង​ទៀតថា ជនសង្ស័យ​ដែល​កម្លាំង​ចាប់​វាយខ្នោះ​មានឈ្មោះ ប៊ូ​សេង​ភេទ​ប្រុស​អាយុ​៧៦​ឆ្នាំ​មុខរបរ​កសិករ​ត្រូវជា​ជីតា​ក្មេងស្រី​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ពីបទ​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ​ទៅលើ​អ​និតិ​ជន​។​ចំណែកឯ​កុមារី​រងគ្រោះ​មានឈ្មោះ​ខ​.​ស​.​ម​អាយុ​៨​ឆ្នាំ​រស់នៅក្នុង​បន្ទុកគ្រួសា​រ​ជាមួយនិង​ជនសង្ស័យ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ