​អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្តព្រះវិហារ​ចែក​អំណោយ​ជូន​៣៣​គ្រួសារ​

171
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​,​ចាស់ជរា​គ្មាន​ទីពឹង​,​សរុប​ចំនួន​៣៣​គ្រួសារ​ក្នុង​ឃុំ​ចំនួន​២​គឺ​ឃុំ​ប្រមេរ​៣០​គ្រួសារ​និង​ឃុំ​ពោធិ៍​៣​គ្រួសារ​ក្នុងស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

​លោក​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​”​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​។​

លោក​ក៏បាន​ផ្តាំផ្ញើ​សុំឱ្យ​ថែ​រទាំ​សុខភាព​ត្រូវមាន​អនាម័យ​ជាប់​ជាប្រចាំ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​។​សម្ភារ​ផ្តល់ជូន​ក្នុង​គ្រួសារ​នីមួយៗ​រួមមាន​៖​អង្ករ​,​មី​,​ត្រីខកំប៉ុង​,​ទឹកស៊ីអ៊ីវ​,​និង​ថវិកា​ចំនួន​២០.០០០​រៀល​។​

ក្នុងនោះ​គ្រួសារ​អាទិភាព​៣​គ្រួសារ​ថែម​សារុង​១​ភួយ​១​ក្រមា​១​មុង​១​និង​ថវិកា​២០០.០០០​រៀល​។​ប្រគេន​ព្រះសង្ឃ អង្ករ​២​បេ មី​២ កេស ត្រីខ​២ យួរ​ទឹក​ស៊ី​អី​វ​១​យួរ​ទឹកក្រូច​កូកាកូឡា​២​កេស​ថវិកា​២០០.០០០ រៀល​គត់​៕S/​