អ៊ីតាលី​បើក​ប្រទេស​ឡើងវិញ​សម្រាប់​អ្នកទេសចរ​មក​ពី​អឺរ៉ុប​

134
ចែករម្លែក

​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ពុធ​ថ្ងៃទី​០៣​ខែ​មិថុនា​បាន​បើក​ប្រទេស​ទទួល​អ្នក​ធ្វើ​ដំណើ​រម​ក​ពី​អឺរ៉ុប​ឡើងវិញ គឺ​៣​ខែ​បន្ទាប់​ពី​ប្រទេស​នេះ ត្រូវបាន​ដាក់​នៅ​ក្រោម​វិធានការ​បិទ​ប្រទេស​ប្រឆាំង​វីរុស​កូវី​ដ​១៩​។​

​ប្រទេស​អ៊ីតាលី ដែល​ជា​ប្រទេស​ដំបូង​គេ​នៅ​អឺរ៉ុប​មាន​ករណី​ឆ្លង​វីរុស​នេះ បាន​រងគ្រោះ​ខ្លាំង​បំផុត ដោយសារ​វីរុស​កូវី​ដ​១៩​។​

​គិត​រហូត​ដល់​ពេល​នេះ វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ជាង​៣៣.០០០​នៅ ប្រទេស​អ៊ីតាលី​។​

​អ៊ីតាលី​បាន​បិទ​ប្រទេស​កាល​ដើមខែ​មីនា​ដែល​បាន​ធ្វើ​ឱ្យ​ធ្លាក់ចុះ​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក​ចំនួន​ករណី​ឆ្លង​វីរុស​បាន​ធ្លាក់​ចុះ​ច្រើន​ជា​បន្តបន្ទាប់​៕

​​អ្នកទេសចរ​ស្ថិតនៅ​ឆ្នេរសមុទ្រ​នៅ​រដ្ឋ​Campania ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ