​អតីតមន្ត្រី​អាដហុក​ខេត្តកំពង់ចាម​ម្នាក់​បាន​មរណភាព​ដោយ​ជំងឺរលាកស្រោមខួរ​

62
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​នាង​សុ​វ៉ាត​អតីតមន្ត្រី​សម្របសម្រួល​សមាគម​សិ​ទ្ធិ​មនុស្ស​អាដហុក​ខេត្តកំពង់ចាម​បានទទួល​មរណភាព​នៅ​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ជំងឺរលាកស្រោមខួរ​ក្បាល​អស់​រយ​:​ពេល​ជាង​មួយខែ​។​

​តាម​ការជូនដំណឹងរ​បស់​ក្រុមគ្រួសារ​សព​លោក នាង សុ​វ៉ាត​បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៦០ ឆ្នាំ ដោយ​រោគ​គា​ពាធ គឺ​នឹង​រៀបចំ​បញ្ចុះសព​នៅវេលា​ម៉ោង​៩​ព្រឹក​នៅ​ភូមិ​សេក​យំ​ឃុំ​ព្រៃឈរ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

លោក​ឡេង​សេង​ហាន​បុគ្គលិក​សមាគម​សិទ្ធិមនុស្ស​អាដហុក​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា​លោក​នាង​សុ​វ៉ាត​ដែល​ធ្លាប់ជា​ថ្នាក់ដឹកនាំ​គឺជា​មន្ត្រី​សម្របសម្រួល​សមាគម​សិ​ទ្ធិ​មនុស្ស​អាដហុក​ខេត្តកំពង់ចាម​ចាប់តាំងពី​ឆ្នាំ​១៩៩១​ដល់​ឆ្នាំ​២០១៨​។​

ដោយ​គាត់​(​លោក​នាង​សុ​វ៉ាត​)​បាន​សម្រាក​ការងារ​នេះ​និង​នៅ​បន្ត​ជា​សាស្ត្រា​ច្បាប់​នៅ​សកល​វិទ្យាល័យ​យូ​អឹម​អ៊ី​កំពង់ចាម​និង​ពុទ្ធិក​សកល​វិទ្យាល័យ​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​(​វត្ត​ជ្រោយ​ថ្ម​)​នៅមុន​ទទួលមរណភាព​នេះ​។​

​លោក​សេង​ហាន​បាន​ឱ្យដឹងទៀតថា​ក្នុងនាម​លោក​ធ្លាប់ជា​រួមការ​ងារ​ជា​អ្នក​ធ្លាប់​គ្រប់គ្រង​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​ខេត្តកំពង់ចាម​និង​ធ្លាប់ជា​សិស្ស​ផ្នែក​ច្បាប់​លោក​នាង​សុ​វ៉ាត​គឺជា​អ្នកគ្រប់គ្រង​ដឹកនាំ​ដ៏​មាន​សក្តានុពល​មួយរូប​។​

ជា​ធនធានមនុស្ស​ដ៏​សម្បូរបែប​ជា​បញ្ញវន្ត​ដ៏​កម្រ​និង​ជាម​នុស្ស​ពូកែ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​នៅក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​ក្នុងនាម​ជាម​ន្ត្រី​សម្របសម្រួល​សមាគម​សិ​ទ្ធិ​មនុស្ស​អាដហុក​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ