សប្បុរសជន​បរិច្ចាគ​ថវិកា​ស្ថាបនា​ផ្លូវលំ​ទៅទួលប្រាសាទ​ដង​ខ្ចាស់​

109
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​សប្បុរសជន​បរិច្ចាគ​ធនធាន​ថវិកា​ស្ថាបនា​ផ្លូវលំ​ទៅ​វាលស្រែ​និង​ទួលប្រាសាទ​ដង​ខ្ចាស់​នៅ​ភូមិ​ប៉ោយ​វត្ត​ឃុំ​ច​ង្ហា​រ​ស្រុក​អូរជ្រៅ​។​លោកស្រី​ឧកញ៉ា​ហេម​ចិ​ត្តា​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធាន​កិ​ត្ត​យស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតី​។​

​លោក​លី​សុ​វណ្ណា​រឹទ្ធិ​អភិបាលស្រុក​អូរជ្រៅ​បានឱ្យដឹង​កាលពី​ថ្ងៃទី​២​ខែមិថុនា​ថា​៖​ផ្លូវលំ​ដែល​ត្រូវ​សម្ពោធ​ឆ្លង​នេះ​គឺជា​ចូលទៅ​វាលស្រែ​និង​ក៏​ចូលទៅ​ទួលប្រាសាទ​ដង​ខ្ចាស់​មាន​ប្រវែង​១.០៨៩​ម​ទទឹង​៦​ម​កម្ពស់​១,២០​ម​និង​មាន​ប្រឡាយ​ស្នាមភ្លោះ​សងខាង​ផ្លូវ​ដាក់លូ​ភ្លោះ​១​កន្លែង​។​

​យោងតាម​ប្រជា​សហគមន៍​ដែលជា​ម្ចាស់​ស្រុកកំណើត​នៅ​ទីនោះ​ថា​ចំពោះមុខ​សហគមន៍​ក៏​កៀងគរ​សប្បុរស​ជនដើ​ម្បី​ជូ​យ​ស្ថាបនា​រោង​អាសនៈ​តម្កល់​ពុទ្ធរូប​១​កន្លែង​ទៀត​។​សមិទ្ធផល​ទាំងនេះ​ហាក់ដូចជា​តូចតាច​ប៉ុន្តែ​សម្រាប់​សហគមន៍​នៃ​អ្នកមាន​ស្រុកកំណើត​នៅ​ឃុំ​ច​ង្ហា​រ​យល់ឃើញ​និង​មាន​ក្តី​រីក​រាល​ត្រេកអរ​ពន់ប្រមាណ​ព្រោះ​វា​មាន​សារៈសំខាន់​និង​មានតម្លៃ​ខ្លាំង​ដែរ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏​ដូច​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​បាន​សាទរ​និង​ថ្លែងអំណរគុណ​សប្បុរសជន​ទាំងឡាយ​ដែល​បា​ម​បរិច្ចាគ​ធនធាន​ថវិកា​ជួយ​កសាង​សមិទ្ធ​នេះ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​ទៅធ្វើ​ស្រែ​និង​ដឹក​ផល​ស្រូវ​ត្រឡប់មកវិញ ។

​ជាងនេះទៅទៀត​ផ្លូវ​នេះ​ក៏​ភ្ជាប់​ទៅ​ទួលប្រាសាទ​ដង​ខ្ចាស់​ជា​ប្រាសាទ​បូរាណ​តូច​មួយ​ដែល​អ្នកស្រុក​អោយ​តម្លៃ​។​នៅក្នុង​ពិធី​នោះ លោកស្រី​ឧកញ៉ា ហេម​ចិ​ត្តា មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ , លោក អ៊ុ រាត្រី អភិបាលខេត្ត បានផ្តល់​អំណោយ​ជាការ​សាងសង់​អាសនៈ​ទំហំ ៣​ម​គុណ​៤​ម តម្កល់​ព្រះ​ពុទ្ធរូប សម្រាប់​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ រៀបចំ​ពិធី​បូជា​ផ្សេងៗ តាមបែប​សាសនា ។​

​សមិទ្ធផល​ខាងលើ​និង​អាសនៈ​ថ្មី​នេះ​ដោយ​ទទួលបាន​ការចូលរួម​ថវិកា​ពីៈ​១​លោកស្រី​នួ​ម​សុភ័ណ​ថវិកា​១០០​ដុល្លារ​។​២​លោក​ង៉ោ​ម៉េង​ជ្រួ​ន​អភិបាលរង​ខេត្ត​ថវិកា​៣០០​ដុល្លារ​។​៣​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធ​ឡោះ​ស្នងការរង​នគរបាល​ខេត្ត​ថវិកា​៥០០​ដុល្លារ​។​៤​លោក​លី​សុវណ្ណារិទ្ធ​អភិបាលស្រុក​ថវិកា​១០០​ដុល្លារ​។​៥​លោក​នង​ធឿន​អភិបាលរង​ស្រុក​ថវិកា​៣.០០០​បាត​ប្រាក់​ថៃ​។​៦​លោកស្រី​ប្លុង​មុំ​ប្រតិភូ​អមដំណើរ​ថវិកា​១០០​ដុល្លារ​៕S/

​រូបថត​៖​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន , លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សាទរ​និង​ថ្លែងអំណរគុណ​សប្បុរសជន​ដែល​បាន​ចូលរួម​កសាង​ផ្លូវ ប្រឡាយ​ទៅ​វាលស្រែ ,​ប្រាសាទ​ដង​ខ្ចាស់​និង​អាសនៈ​តម្កល់​ពុទ្ធរូប​នៅ​ភូមិ​ប៉ោយ​វត្ត​ឃុំ​ច​ង្ហា​រ ( រូប​៖ ភ្នំ​ស្វាយ )​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ