​បង្ក្រាប​ក្មេងស្ទាវ​លួច​ជក់ និង​លក់​គ្រឿងញៀន​,​ដកហូត​កាំបិត​ពូថៅ​ប្រើ​ជា​អាវុធ​

103
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​បង្ក្រាប​ជនសង្ស័យ​៥​នាក់​ជា​ក្មេងស្ទាវ​ដែល​លួច​ជក់​និង​លក់​គ្រឿងញៀន​យ៉ាងសកម្ម​ហើយ​ថែមទាំង​មានកាំបិត​ដែល​អាច​ប្រើ​ក្នុង​គោលដៅ​សម្រាប់​ធ្វើឃាត​មនុស្ស​ផង ។​

​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ចុះ​បង្ក្រាបបាន​ក្មេងៗ​៥​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​ក្នុង​ចំណុច​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក​ស៊ី​ឌី​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងនេះ​ជា​មុខសញ្ញា​លក់ដូរ​និង​ជក់​ថ្នាំញៀន​យ៉ាងសកម្ម​កន្លងមក​និង​បច្ចុប្បន្ន​។​ក្មេងៗ​ស្ទាវ​ប្រុសៗ​ទាំងនោះ​រួមមាន​៖១​ឈ្មោះ​ណា​រិ​ទ្ធ​ដេវីដ​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹក​ទឹកថ្លា​។​ជននេះ​គឺជា​មុខសញ្ញា​ជួញដូរ​និង​ផ្តល់​ទីតាំង​ផ្ទះ​ឱ្យ​អ្នក​ជក់​ដែល​កម្លាំង​នគរបាល​ស៊ើបអង្កេត​ជា​យូរ​មកហើយ​។​និង​បាន​ឃាត់ខ្លួន​អ្នក​ជក់​ចំនួន​៤​នាក់​បន្ថែមទៀត​។​

​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​បានធ្វើការ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន​៣​ថង់​តូច​កូន​ថង់​សម្រាប់​ច្រក​មួយចំនួន​ពូថៅ​១​ដើម​កាំបិត​ចំនួន​២​ដើម​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​ម៉ូតូ​ចំនួន​៤​គ្រឿង​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​។​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវ​នគរបាល​ក្រុង​បញ្ជូនទៅឱ្យ​ការិយាល័យ​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​ទៅ​តុលាការ ៕S/

​រូបថត ៖ នគរបាល​ក្រុង​សិរីសោភ័ណ​បង្ក្រាប​ក្មេងស្ទាវ​លួច​ជក់ និង​លក់​គ្រឿងញៀន​,​ដកហូត​កាំបិត ពូថៅ​ប្រើ​ជា​អាវុធ​អាច​ធ្វើឃាត​មនុស្ស ( រូប​៖ ប​.​ជ័យ )​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ