៣៤ថ្ងៃ: ផាកពិន័យ យានយន្តជាង៤ម៉ឺន៨ពាន់គ្រឿង

124
ចែករម្លែក
៣៤ថ្ងៃ: ផាកពិន័យយានយន្តជាង៤ម៉ឺន៨ពាន់គ្រឿង

 ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រយៈពេល ៣៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មានចំនួនជាង ៤ម៉ឺន ៨គ្រឿង និងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣៤ថ្ងៃ (១-៣១ ឧសភា-៣ មិថុនា) បានបណ្តាលឲ្យមនុស្សស្លាប់១២៦ និងរបួសចំនួន ៣៧៦នាក់។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី០៣ ខែមិថុនា ថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល៣៤ថ្ងៃ (គិតពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២០) យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន៤៨.៤១៦គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៣៥.៥៦៨គ្រឿង និងរថយន្តមានចំនួន ១២.៨៤៨គ្រឿង ក្នុងនោះរថយន្តតូចចំនួន ១០.៩៩៦គ្រឿង និងរថយន្តធំចំនួន ១.៨៥២គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់ការអនុវត្តការរឹតបន្តឹងការច្បាប់ចចរាចរណ៍ផ្លូវគោក ថ្ងៃទី៣ ខែមិថុនា នេះដែរសមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន១.២៩៦គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៩៥១គ្រឿង និងរថយន្តមានចំនួន ៣៤៥គ្រឿង(រថយន្តតូចចំនួន ២២៧គ្រឿង និងរថយន្តធំចំនួន ៤៨គ្រឿង)។បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ស្លាកលេខ។ សម្រាប់រថយន្តភាគច្រើនគឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ លើសចំណុះ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកបញ្ជាក់ថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ រយៈ៣៤ថ្ងៃ ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា កើតឡើង ២៣៩លើក ស្លាប់ ១២៦នាក់របួសចំនួន ៣៧៦នាក់ ក្នុងនោះរបួសធ្ងន់ ២៣៧នាក់ ។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣ខែមិថុនា កើតឡើង ៦លើក ស្លាប់ ៤នាក់ និងរបួស ៩នាក់ ក្នុងនោះរបួសធ្ងន់ចំនួននាក់៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ