ឱសថ និងផលិតផលក្លែងក្លាយ ១៣០តោន ត្រូវបានបំផ្លាញចោល

119
ចែករម្លែក
ឱសថ និងផលិតផលក្លែងក្លាយ ចំនួន១៣០តោន ត្រូវបានបំផ្លាញចោល

ដោយ:ចាន់តូ:ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកម្ទេចចោលឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយខុសច្បាប់ចំនួន១៣០តោន ។

សូមបញ្ជាក់ថា ឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោននេះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក។

ពិធីដុតបំផ្លាញឱសថក្លែងក្លាយនេះ ធ្វើឡើងនៅទីលានចាក់សំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវចូលជាប់សាលាសង្កាត់ជើងឯក) ក្រោមអធិបតីភាពលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕សរន/Ha

ឱសថ និងផលិតផលក្លែងក្លាយ ចំនួន១៣០តោន ត្រូវបានបំផ្លាញចោល

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ