​ប្រមុខ​អត្តពលកម្ម​៖ ត្រូវការពារ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​

136
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​ខ្មែរ​កីឡា អត្តពលកម្ម​ស័​គ្រ​ចិត្ត នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​មួយ នៅ​អគ្គនាយកដ្ឋាន​កីឡា ស្តីពី​វឌ្ឍនភាព​ការងារ របស់​សហព័ន្ធ ព្រមទាំង​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ជៀសផុត​ពី​ការឆ្លង និង​ការរីក​រាលដាល មេរោគ​កូ​រ៉ូ​ណា ។ កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ កីឡាអត្តពលកម្ម​ស័​គ្រ​ចិត្ត ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ហ៊ុន បូរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ កីឡាអត្តពលកម្ម​ស័​គ្រ​ចិត្ត បានធ្វើ​របាយការណ៍ ជូន​អង្គប្រជុំ ស្តីពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ របស់​សហព័ន្ធ​ខ្មែរ កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត នាពេល​បច្ចុប្បន្ននេះ​។​

​ចំណែក​លោក​ប្រធាន​សហព័ន្ធ អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថា គ្រូបង្វឹក ត្រូវ​ណែនាំ​ទៅដល់ កីឡាករ កីឡាការិនី ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ការបង្ការ និង​ការការពារ ដោយ​អនុវត្ត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ដើម្បី​ជៀសផុត​ពី​ការឆ្លង និង​ការរីក​រាលដាល នៃ​មេរោគ​កូ​រ៉ូ​ណា​។

​លើសពីនេះ លោក​ប្រធាន បានផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម លើ​ការងារ​ស្នូល​សំខាន់ៗ មួយចំនួន​របស់​សហ​ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ការអនុវត្តន៍​ការងារ ទទួលបាន​គុណ​ផល និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ