ឆេ​ល​ស៊ី​សង្ឃឹមថា វិបត្តិ​កូ​រ៉ូ​ណា​អាចធ្វើ​ឲ្យ​តម្លៃ​ផ្ទេរ​របស់​កីឡាករ បេន ឈី​វ៉េ​ល ធ្លាក់ចុះ

120
ចែករម្លែក

​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ត្រៀមខ្លួន​គាំទ្រ​គ្រូបង្វឹក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​បន្ទាប់ ដូច្នេះ​លោក​អាច​នឹង​ឆ្លៀតឱកាស​នៅក្នុង កាលៈទេសៈ​ដែល​តម្លៃ​កីឡាករ​នៅលើ​ទីផ្សារ​ធ្លាក់ចុះ ដោយសារ តែ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​បេន ឈី​វ៉េ​ល (Ben Chilwell) ជា​ខ្សែការពារ​ស្លាប​ឆ្វេង​របស់​ក្លិប Leicester​បាន​ក្លាយជា​គោលដៅ ផ្ទេរ​យូរអង្វែង​របស់លោក ឡាំ​ផាត​។ ក្លឹប​ឆេ​ល​ស៊ី​បានរៀបចំ​បញ្ជី​ឈ្មោះ​កីឡាករ​ជា​គោលដៅ ផ្ទេរ ខណៈ​ពួកគេ​ត្រៀម​ផ្ទេរ​កីឡាករ​ថ្មី​ពីររូប​ទៀត​។​
​ ​
​បញ្ជី​ឈ្មោះ​នេះ​ក៏​រាប់បញ្ចូល​កីឡាករ ខាយ ហា​វើត (Kai Havertz) របស់​ក្លិប Bayern Leverkusen ចា​ឌិន សាន​ចូ (Jadon Sancho) និង ធី​ម៉ូ វើ​ន័​រ (Timo Werner) របស់​ក្លិប RB Leipzig ស្របពេល ម៉ូ​សា ដេ​ម​បេ​ឡេ (Moussa Dembele) របស់​ក្លិប Lyon ក៏​ជា​គោលដៅ ផ្ទេរ​ដែរ​។
​ ​
​ទោះបីជា​យ៉ាងណា ឈី​វ៉េ​ល គឺជា​គោលដៅ​ផ្ទេរ​ចម្បង​របស់ ឡាំ​ផាត​។ តម្លៃ​៨៥​លាន​ផោន​គឺ ខ្ពស់​ពេក​ហើយ​កាលពីដើម​ឆ្នាំនេះ ប៉ុន្តែ​ឆេ​ល​ស៊ី​សង្ឃឹមថា កីឡាករ​រូបនេះ​អាច​នឹងមាន​តម្លៃ​ទាប ជាង​នេះ អំឡុងពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នេះ​។​
​ ​
​ស្របពេល វី​ល​លៀន (Willian) និង ផេ​ដ្រូ (Pedro) គ្រោង​ចាកចេញ​នៅ​រដូវក្តៅ ប៉ុន្តែ​លោក ឡាំ​ផាត ចង់​ពង្រឹង​ជម្រើស​នៅ​តំបន់​ប្រយុទ្ធ​របស់លោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ បេន ឈី​វ៉េ​ល (Ben Chilwell)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ