ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​តាមឃ្លាំមើល​ស្ថានភាព​របស់ រ៉ា​ហ៊ីម ស្ទឺ​លិ​ង​

101
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹងដាក់​សំណើ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) ប្រសិនបើ​បម្រាម​លើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​មិន​ឲ្យ​លេង​នៅ ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​ត្រូវបាន​តម្កល់​មែន​នោះ​។​
​ ​
​ស្ថាប័ន UEFA បានប្រកាស​កាលពី​ខែកុម្ភៈ​ថា ស៊ី​ធី​នឹងត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​លេង​នៅ ក្របខ័ណ្ឌ​កំពូល​នេះ​ពីរ​រដូវ​កាល បន្ទាប់ពី​បាន​រំលោភច្បាប់​ចំណាយ​ថវិកា​ដោយ​យុត្តិធម៌​។​
​ ​
​ទោះបីជា​យ៉ាងណា ក្លិប​ស៊ី​ធី​គ្រោង​ប្តឹង​ឧទ្ធរណ៍​បម្រាម​នេះ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួល បន្ទុក​កីឡាករ​នៅ​សប្តាហ៍​ក្រោយ​។​
​ ​
​ប្រសិនបើ​ក្លឹប​ស៊ី​ធី​ចាញ់ក្តី​នេះ​មែន ហើយ​បម្រាម​ត្រូវបាន​តម្កល់​នោះ ក្លឹប​នេះ​អាច​ប្រឈម​នឹង ការបាត់បង់​កីឡាករ​ល្អៗ​មួយចំនួន ដែល​ចង់​ចាកចេញ ដើម្បី​ស្វែងរក​ឱកាស​លេង​ជាមួយ​ក្លឹប កំពូល​នៅ​ក្របខ័ណ្ឌ​នេះ​។​
​ ​
​ស្ទឺ​លិ​ង គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​គ្រោង​នឹង​ចាកចេញ​ហើយ​ត្រូវបាន គេ​ភ្ជាប់​ទៅ នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប​រៀល​ម៉ា​ឌ្រី​ត​(Real Madrid) ប្រសិន​ស៊ី​ធី​ពិតជា​ត្រូវបាន ដក​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​មែនទែន​។​
​ ​
​ស្របពេល​កិច្ចព្រមព្រៀង​ផ្ទេរ​ហាក់​មិន​ទំនងជា​កើតមាន​នោះ វា​មិនបាន​រារាំង​ក្លិប​យូ​ណាយ​ធី​ត ពី​ការ​តាម​ឃ្លាំង​មើល​ស្ថានភាព​នេះ​ទេ ហើយ​ទំនងជា​ដាក់សំណើ​ផ្ទេរ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ប្រសិនបើ​កីឡាករ​រូបនេះ​ទំនេរ​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ