កន្លែង​ទាំងនេះ ងាយ​ធ្វើ​ឲ្យ​អ្នក​ឆ្លង​កូ​វីដ​១៩​ណាស់​

152
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទើប​មិន​ងាយ ឆ្លង​កូ​រ៉ូ​ណា​។ តើ​មាន​កន្លែង​ណាខ្លះ​ទៅ​?

​ក្នុង​ជណ្តើរយន្ត​ប្រអប់ ជា​កន្លែង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​ក្នុងនោះ​នៅពេលដែល​ទ្វារ​ជណ្តើរ យន្ត​បិទ​ជិត នឹង​គ្មាន​ខ្យល់អាកាស​ចេញចូល​ឡើយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​ឆ្លង​នៅពេល ដែលមាន បុគ្គល​ណា​ម្នាក់​កណ្តាស់ ឬ​ក្អក​។ ក្នុង​កន្លែងធ្វើការ ក៏​អ្នក​គួរតែ​ប្រយ័ត្ន​ដែរ​ព្រោះ​ក្នុង នោះ​ជា​កន្លែង​ដែល​អ្នក​នៅ​យូរ​ជាងគេ​ហើយ​ជា​កន្លែង​ដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​គ្នាច្រើន​ជាងគេ ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​អនាម័យ​ផ្ទាល់ខ្លួន ទើប​អាច​កាត់បន្ថយ​ការឆ្លង​។​ ក្នុង​ភោជនីយដ្ឋាន ក៏​អ្នក​គួរតែ​ប្រយ័ត្ន​ដែរ ព្រោះ​ជា​កន្លែង​ដែលមាន​មនុស្ស​ចេញចូល​ច្រើន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​អនាម័យ​ផងដែរ​ហើយ​ចៀស​ពី​ចេញចូល​កន្លែង​ដែលមាន​មនុស្ស ច្រើន ទើប​អាច​ការពារ​សុខភាព​អ្នក​បាន​យ៉ាង​ល្អ​៕ ដោយៈ health.com.kh​