ប៉ូលិស​ទាំង​៤​នាក់​ក្នុង​ការសម្លាប់​បុរស​ស្បែក​ខ្មៅ​នៅ​មី​នី​ប៉ូលិស ​រង​បណ្តឹង នៅពេល​ការតវ៉ា​ប្រឆាំង​នៅ​អាម៉េរិក​នៅតែ​បន្ត​

148
ចែករម្លែក

​ប៉ូលិស​ក្រុង​មី​នី​ប៉ូលិស​៣​នាក់​ទៀត​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ពុធ​ទី​៣​មិថុនា ​ចំពោះ​តួនាទី​របស់​គេ​នៅ​ក្នុង​ការស្លាប់​បុរស​ស្បែក​ខ្មៅ​ទាំង​ដៃ​ជាប់​ខ្នោះ​ម្នាក់ ដែល​បាន​បង្ក​ឲ្យមាន​ការតវ៉ា​ប្រឆាំង​នៅ​​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក ។​កន្លងមក​មាន​តែ​នាយ​ប៉ូលិស​ដៃដល់​ម្នាក់​ដែល​បាន​សង្កត់​ច្រត់​ជ​ង្គង់​រហូត​ដល់​លោកច​ច ផ្ល​យ ថប់ដង្ហើម​ស្លាប់​នោះ​ត្រូវបាន​ចោទប្រកាន់​។​

ដេ​រិក ឆោ​វីន

​រដ្ឋអាជ្ញា​រដ្ឋ​មី​នី​សូ​តា បាន​ចោទប្រកាន់​នាយប៉ូលិស ដេ​រិក ឆោ​វីន ពី​បទ​ឃាតកម្ម​កម្រិត​ទី​៣ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន តែ​ឥឡូវ​បាន​បង្កើន​កម្រិត​ចោទប្រកាន់​មក​ឃាតកម្ម​កម្រិត​ទី​២​ចំពោះ​ការស្លាប់​ច​ច​​ផ្ល​យ​។​

​សូមបញ្ជាក់​ថា សហករ​រី​៣​នាក់​របស់​ឆោ​វីន បាន​នៅ​កន្លែងកើតហេតុ​ចំ​ពេល​នាយ​ប៉ូលិស​វ័យ​៤៤​ឆ្នាំ​រូប​នេះ​ចាប់​សង្ក​ត់​ផ្ល​យ កាលពី​ថ្ងៃ​២៥​ឧសភា ក្នុងពេលផ្លយ​ទិញ​បារី ដោយ​ប្រើ​ក្រដាសប្រាក់​ក្លែងក្លាយ​។​​ឥឡូវ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ផ្លូវការ​ពី​បទ​សមគំនិត ឬ​ជួយ​បង្កើត​ឃាតកម្ម​។​

​ការចោទប្រកាន់​ប៉ូលិស​បន្ថែម​នេះ​កើតឡើង​ចំ​ពេល​បាតុករ​អាម៉េរិក​នៅតែ​នាំគ្នា​ចេញ​មក​តាម​ដង​វិថី​នៃ​ទីក្រុង​នានា​អស់​ពេល​៩​ថ្ងៃ​មកនេះ​ដើម្បី​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​និង​ទាមទារ​យុត្តិធម៌​​ជាតិ​សាសន៍​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ការតវ៉ា​ទាមទារ​បាន​បន្ត​កាលពី​ថ្ងៃ​ពុធ នៅក្នុង​ទីក្រុង​នានា​របស់​អាម៉េរិក និង​បម្រាម​គោចរ​ត្រូវបាន​ដាក់​ប្រើ​នៅ​ក្រុង​ញូវយ៉ក ឡូ​ស អ៊ែន​ជើ​ឡេស និង​វ៉ាស៊ីនតោន​