អតីតប្រធានាធិបតីអាម៉េរិក ជីមមី ខាធឺ អំពាវនាវឱ្យពួកអ្នកមានអំណាចចេញមុខប្រយុទ្ធប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ កុំសម្ងំនៅស្ងៀម

551
ចែករម្លែក

អតីតប្រធានាធិបតីអាម៉េរិកលោក ជីមមី ខាធឺ បានអំពាវនាវកាលពីថ្ងៃពុធទី៣មិថុនាឱ្យពួកអ្នកមានអំណាចនិងឥទ្ធិពលចេញមុខប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ប្រកាន់ពូជសាសន៍ដោយនិយាយថា “ការនៅស្ងាត់ស្ងៀមអាចមានគ្រោះថ្នាក់ដូចអំពើហិង្សាដែរ”។

អតីតប្រធានាធិបតីវ័យ ៩៥ ឆ្នាំរូបនេះបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈមជ្ឈមណ្ឌលខាធឺដែលមានមូលដ្ឋាននៅទីក្រុងអាត្លង់តាដើម្បីដោះស្រាយការតវ៉ាពោរពេញដោយកំហឹងនិងពេលខ្លះពោរពេញដោយហិង្សា ដែលបានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ បន្ទាប់ពីមរណភាពរបស់លោកចច ផ្លយនៅទីក្រុងមីននីប៉ូលីស។

លោកខាធឺមិនបាននិយាយចំៗអំពីការដោះស្រាយរបស់លោកប្រធានាធិបតីដូណាល់ត្រាំចំពោះការតវ៉ានិងភាពវឹកវរនៃការប្រកាន់ពូជសាសន៍ ដែលបានជំរុញឱ្យមានការតវ៉ាទាំងនោះនោះឡើយ។ ប៉ុន្តែលោកបាននិយាយថា “យើងត្រូវការរដ្ឋាភិបាលដែលល្អដូចប្រជាជនរបស់ខ្លួនដែរ ហើយយើងនឹងល្អប្រសើរជាងនេះ”។

លោកខាធឺបានកត់សម្គាល់ថា លោកបានប្រកាស “សម័យកាលរើសអើងជាតិសាសន៍បានចប់ហើយ” ក្នុងអំឡុងពេលថ្លែងសុន្ទរកថាឡើងកាន់តំណែងឆ្នាំ ១៩៧១ របស់លោកក្នុងនាមជាអភិបាលរដ្ឋចចចា និង បានរអ៊ូថាលោកនៅតែនិយាយពាក្យទាំងនោះដដែលៗជិត ៥០ ឆ្នាំក្រោយ។

លោកខាធឺនិយាយថា “យើងទាំងអស់គ្នាត្រូវតែឆ្លុះបញ្ចាំងការយកចិត្តទុកដាក់លើភាពអសីលធម៌នៃការរើសអើងជាតិសាសន៍។ ប៉ុន្តែអំពើហិង្សាទោះជាកើតឡើងដោយឯកឯងឬពីការញុះញង់ក៏ដោយ មិនមែនជាដំណោះស្រាយទេ”។

គាត់បាននិយាយថាការងាររាប់ទសវត្សរ៍របស់គាត់ដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅទូទាំងពិភពលោកបានបង្រៀនគាត់ថា មនុស្សមានឥទ្ធិពលមិនអាចនៅស្ងៀមបានឡើយ៕ ដោយ៖ កញ្ញាដាលីស

លោកជីមមី ខាធឺ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ