ក្រុង​មុំ​បៃ​ដែល​ផ្ទុះ​វីរុស​កូវី​ដ​១៩ គេចផុត​ពី​ខ្យល់ព្យុះ​ដ៏​ខ្លាំង​

102
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់ ខណៈពេល​ដែល​ក្រុង​មុំ​បៃ​ដែល​មាន​ការផ្ទុះ​វីរុស​កូ​វីដ​១៩​ជាខ្លាំង​នោះ បាន​រួចផុត​ពី​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ឈ្មោះ​នីសា​ហ្កា​កាលពី​​ថ្ងៃ​ពុធ​ដែល​ជា​ខ្យល់ព្យុះ​ដ៏​ខ្លាំង​លើក​ទី​មួយ​ដែល​គំរាមកំហែង​ក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​រយៈពេល​ជាង ៧០ ឆ្នាំ​ចុងក្រោយ​នេះ​។​

​ទីក្រុង​នេះ​និង​តំបន់​ជុំវិញ​នៃ​ទីក្រុង​នេះ ជាធម្មតា​ត្រូវបាន​ផ្តល់​ជា​ទីជម្រក​ពី​ខ្យល់ព្យុះ​នានា​។ ខ្យល់ព្យុះ​ចុងក្រោយ​ដែល​បាន​បក់បោក​លើ​ទីក្រុង​នេះ​គឺ​នៅ​ឆ្នាំ ១៩៤៨ ។​

​ក្រុម​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​យ៉ាងហោច​ណាស់​ចំនួន ១០០.០០០​នាក់​ដោយ​រួមទាំង​អ្នកជំងឺ​កូវី​ដ​១៩​ច្រើន​នាក់​ពី​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា​និងរ​ដ្ឋ​ហ្គូ​ចា​រ៉ា​ត នៅ​​មុន​ការមកដល់​នៃ​ខ្យល់ព្យុះ​នេះ ។​

​ខ្យល់ព្យុះ​នេះ​បាន​បក់​ប៉ើង​ដំបូល​ផ្ទះ​ជា​ច្រើន​នៅ​ទីប្រជុំជន​ឆ្នេរសមុទ្រ​នៅ​ក្បែរៗ​នោះ និង​បង្ក​ការខូចខាត​នៅ​ទីនោះ ប៉ុន្តែ​ទីក្រុង​មុំ​បៃ​ដែល​មាន​កំពង់ផែដ៏​ធំ​និង​មាន​មនុស្ស​ច្រើន​បាន​រួចផុត​ពី​​ការ​បក់បោក​ខ្លាំង​នៃ​ខ្យល់ព្យុះ​ដែល​មាន​ល្បឿង​ជិត​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ខ្យល់ព្យុះ​នីសា​ហ្កា បង្ក​ការខូចខាត​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ប្រទេស​ឥណ្ឌា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ