រុស្ស៊ីនិងតួកគីសហការគ្នាលើការបង្កើតវ៉ាក់សាំងកូវីដ១៩

133
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីបាននិយាយកាលីថ្ងៃពុធទី៣មិថុនាថាតួកគីនិងរុស្ស៊ីបានព្រមព្រៀងសហការគ្នាក្នុងការបង្កើតវ៉ាក់សាំងការពារកូវីដ១៩និងគ្រោងអនុវត្តការសាកល្បងរួមគ្នា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ហ្វារ៉េតទីន កូកា និយាយថា ទីប្រឹក្សាវិទ្យាសាស្ត្រមកពីប្រទេសទាំងពីរគ្រោងនឹងធ្វើកិច្ចចរចាលើកទី ២ នៅចុងសប្តាហ៍នេះ។

លោកកូកានិយាយថា សាកលវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវរបស់តួកគីសរុបចំនួន ២២ កំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងហើយ ៤ ក្នុងចំណោមនោះបានឈានដល់ដំណាក់កាលសាកល្បងលើសត្វ។

លោករដ្ឋមន្រ្តីក៏បាននិយាយផងដែរថាតួកគីមើលឃើញពីអត្ថប្រយោជន៍នៃថ្នាំគ្រុនចាញ់ Hydroxychloroquine ហើយនឹងបន្តអនុញ្ញាតឱ្យប្រើវាចំពោះអ្នកជំងឺកូវីដ១៩ ទោះបីជាមានការព្រួយបារម្ភអំពីថ្នាំនេះក៏ដោយ។

លោកកូកានិយាយថា ខុសពីប្រទេសដទៃទៀត តួកគីបានប្រើប្រាស់ថ្នាំនេះតាំងពីដំបូងគេបង្អស់ក្នុងការព្យាបាលកូវីដ១៩។

លោករដ្ឋមន្រ្តីនិយាយថាតួកគីបានកត់ត្រាករណីកូវីដ១៩ចំនួន ៨៦៧ ករណីនិងអ្នកស្លាប់ចំនួន ២៤ នាក់នៅចន្លោះថ្ងៃអង្គារនិងថ្ងៃពុធ។ ការធ្វើបច្ចុប្បន្នភាពនេះបាននាំឱ្យករណីដែលបានបញ្ជាក់សរុបនៅក្នុងប្រទេសមានចំនួន ១៤៤.៤២២ និងចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះកើនដល់ ៤.៦០៩ នាក់៕ ដោយ៖ កញ្ញាដាលីស

ប្រជាជននៅទីក្រុងអង់ការ៉ាចេញដើរលំហែ ក្រោយរដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ