​រដ្ឋសភាពិភាក្សា​សេចក្តីព្រាងច្បាប់​ចំនួនបួននៅព្រឹកនេះ

90
ចែករម្លែក
រដ្ឋសភា​រដ្ឋសភាពិភាក្សា​សេចក្តីព្រាងច្បាប់​ចំនួនបួន

ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៤ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ មាន​ចំនួន ១១៨​រូប​។​
អង្គប្រជុំ​នា​ព្រឹក​នេះ បាន​លើកយក​របៀបវារៈ ចំនួន ៤ មក​ធ្វើការ​ពិភាក្សា និង​អនុម័ត ដែលមាន​៖
១. សេចក្តីព្រាងច្បាប់ ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​
២. សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម​។​
៣. សេចក្តីព្រាងច្បាប់​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។
៤. សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩៕​សរន​

រដ្ឋសភាពិភាក្សា​សេចក្តីព្រាងច្បាប់​ចំនួនបួន
រដ្ឋសភាពិភាក្សា​សេចក្តីព្រាងច្បាប់​ចំនួនបួន
រដ្ឋសភាពិភាក្សា​សេចក្តីព្រាងច្បាប់​ចំនួនបួន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ