វេជ្ជបណ្ឌិត​ចិន​ដែល​ស្បែក​ឡើង​ខ្មៅ​ដោយសារ​ការព្យាបាល​កូវី​ដ​១៩​នោះ​បាន​ស្លាប់​

138
ចែករម្លែក

​គ្រូពេទ្យ​ខាង​វីរុស​វិទ្យា​លោក​ហ៊ូ វ៉េ​ហ្វឹង ដែល​បាន​ចំណាយពេល​ជិត​៣​ខែ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ក្រោយ​ការឆ្លង​វីរុស​កូរ៉ូណា និង​ស្បែក​បាន​ប្រែជា​ខ្មៅ​ដោយសារ​ការព្យាបាល​ជំងឺ​កូវី​ដ​១៩​នោះ បាន​​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​០២​មិថុនា នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន​។​

​ស៊ីន​ហួរ បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ហ៊ូ វ៉េ​ហ្វឹង អ្នកឯកទេស​ខាង​វីរុស​នៅ​មន្ទីរពេទ្យ​មជ្ឈិម​វូ​ហាន បាន​លាចាក​លោក​ក្រោយ​ទទួល​ការព្យាបាល​កូវី​ដ​១៩​អស់​៤​ខែ​។​

​ហ៊ូ និង​សហការី យី ហ្វាន ដែល​ជំនាញ​ខាង​បេះដូង បាន​ឆ្លង​វីរុស​កូរ៉ូណា កាលពី​ខែ​មករា ក្នុងពេល​ព្យាបាល​អ្នកជំងឺ​។​វេជ្ជបណ្ឌិត​ទាំង​២ ដែល​មាន​វ័យ​៤២​ឆ្នាំ​ដូចគ្នា បាន​ប្រែ​ពណ៌​ស្បែក​ទៅ​ជា​ខ្មៅ​ក្រោយ​​វិល​មក​ពី​ស្ថានភាព​ក្បែរ​ស្លាប់​វិញ​នៅ​ចុង​ខែ​មីនា ហើយ​វីដេអូ​មួយ​កាលពី​ខែ​មេសា បង្ហាញ​ពួកគេ​សម្បុរ​ខ្មៅ​និង​នៅ​តស៊ូ​នឹង​ជំងឺ​។​

​ស្ថានភាព​ជំងឺ​របស់​យី ហ្វាន​កាន់តែ​ធូរស្រាល​និង​បាន​ជា​ចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​០៦​ឧសភា ៕​ប្រែ​សម្រួល​៖​វាសនា​

​វេជ្ជ​បណ​ញ​ឌិ​ត ហ៊ូ វ៉េ​ហ្វឹង បាន​លាចាក​លោក​ក្រោយ​តស៊ូ​នឹង​កូវី​ដ​១៩​អស់​៤​ខែ​

​​វេជ្ជ​បណ​ញ​ឌិ​ត ហ៊ូ វ៉េ​ហ្វឹងនិង​សហការី យី ហ្វាន(ស្តាំ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ