ប៉ូលិសនៅរដ្ឋន័រខារ៉ូលីណាធ្វើឱ្យបាតុករភ្ញាក់ផ្អើល ពេលពួកគេលុតជង្គង់ដើម្បីបង្ហាញការគាំទ្រដល់អ្នកតវ៉ា

331
ចែករម្លែក

ប៉ូលិសនៅរដ្ឋន័រខារ៉ូលីណាបានបន្ធូរបន្ថយភាពតានតឹងជាមួយបាតុករដោយលុតជង្គង់ជាមួយពួកគេដើម្បីគាំទ្រដល់ការអំពាវនាវរកយុត្តិធម៌សម្រាប់ករណីរបស់លោកចច ផ្លយ។

ឈុតឆាកនេះបានបង្ហាញកាលពីថ្ងៃចន្ទទី១មិថុនានៅទីក្រុងហ្វាយ៉េតវីល កន្លែងដែលអ្នកដើរក្បួនតវ៉ាបានប្រឈមជាមួយប៉ូលិសនៅលើផ្លូវម៉ួឈីសុន ហើយប៉ូលិសទាំង ៦០ នាក់បានលុតជង្គង់ព្រមគ្នាប្រហែល ៣០ វិនាទី។

នាយកដ្ឋានប៉ូលិសក្រុងបាននិយាយនៅលើ Twitter ថា “ជាសញ្ញាបង្ហាញការយល់អំពីការឈឺចាប់ដែលមាននៅសហគមន៍របស់យើងនិងប្រជាជាតិរបស់យើងទាក់ទងនឹងសមភាព ប៉ូលិសក្រុងហ្វាយ៉េតវីលបានលុតជង្គង់បង្ហាញថា យើងក៏គាំទ្រឱ្យមានយុត្តិធម៌សម្រាប់គ្រប់គ្នាដែរ”។

នាយកដ្ឋាននេះបន្តថា “យើងប្តេជ្ញាស្តាប់និងយកចិត្តទុកដាក់លើគ្រប់គ្នាជាមួយការគោរពនិងសេចក្តីថ្លៃថ្នូរ”៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសក្រុងហ្វាយ៉េតវីល៦០នាក់លុតជង្គង់គាំទ្រដល់បាតុករដែលទាមទារយុត្តិធម៌សម្រាប់លោកចច ផ្លយ