អាម៉េរិកចាប់ខ្លួនបាតុករបានជាង១០.០០០នាក់នៅទូទាំងប្រទេស

133
ចែករម្លែក

មនុស្សជាង ១ ម៉ឺននាក់ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍និងភាពសាហាវឃោរឃៅរបស់ប៉ូលិសបន្ទាប់ពីការស្លាប់របស់ចច ផ្លយនេះបើយោងតាមការរាប់សរុបដោយទីភ្នាក់ងារសារព័ត៌មាន AP នៅទូទាំងសហរដ្ឋអាម៉េរិក។

ការរាប់នេះបានកើនឡើងរាប់រយនាក់ក្នុងមួយថ្ងៃៗនៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលតាមដងផ្លូវហើយបានជួបនឹងវត្តមានរបស់ប៉ូលិសយ៉ាងច្រើនក្រាស់ក្រែលនិងបម្រាមគោចរ ដែលផ្តល់អំណាចដល់មន្ត្រីអនុវត្តច្បាប់បង្កើនការចាប់ខ្លួន។

ទីក្រុងឡូសអ៊ែនជេឡេសមានការចាប់ខ្លួនច្រើនជាងមួយភាគបួននៃការចាប់ខ្លួនទូទាំងប្រទេស បន្ទាប់មកគឺទីក្រុងញូវយ៉ក ទីក្រុងដាឡាស និងទីក្រុងហ្វីឡាឌែលហ្វៀ។ ភាគច្រើននៃការចាប់ខ្លួននេះគឺសម្រាប់ការប្រព្រឹត្តបទល្មើសកម្រិតទាបដូចជាការរំលោភបម្រាមគោចរនិងការខកខានក្នុងការបំបែកហ្វូង។ មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនពីបទលួចនិងប្លន់។

ខណៈទីក្រុងនានាត្រូវបានឡោមព័ទ្ធដោយភាពចលាចលកាលពីសប្តាហ៍មុន ក្រុមអ្នកនយោបាយបានអះអាងថាអ្នកតវ៉ាភាគច្រើនគឺជាអ្នកញុះញង់ឱ្យមានជម្លោះមកនៅខាងក្រៅ រួមទាំងលើកឡើងដោយអភិបាលរដ្ឋមីននីសូតាថា ៨០ ភាគរយនៃអ្នកចូលរួមក្នុងបាតុកម្មគឺមកពីរដ្ឋផ្សេង។

នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ ៨៦ ភាគរយនៃមនុស្សជាង ៤០០ នាក់ដែលត្រូវបានចាប់ខ្លួនគិតត្រឹមរសៀលថ្ងៃពុធទី៣មិថុនាគឺមកពីទីក្រុងវ៉ាស៊ីនតោនឌីស៊ី រដ្ឋម៉ារីលែន និងរដ្ឋវើជីនៀ៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសអាម៉េរិកចាប់ខ្លួនបាតុករជាង១ម៉ឺននាក់នៅទូទាំងប្រទេស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ