អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​ចោទប្រកាន់ ដូ​ណា​ល់ ត្រាំ ថា ” កំពុង​ព្យាយាម​បំបែកបំបាក់​” តែ​ត្រាំ​វាយបក​វិញ​ថា​…

483
ចែករម្លែក

​អតីត​ប្រមុខ​មន្ទី​បញ្ច​កោណ លោក ជី​ម ម៉ា​តទី​ស (Jim Mattis) អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​៣​មិថុនា​បាន​ធ្វើ​ការស្តីបន្ទោស ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់​ត្រាំ​​ថ្ងៃទី​៣​ខែមិថុនា ដោយ​ចោទប្រកាន់ លោក​ដូណាល់​ត្រាំ ថា​ព្យាយាម​បំបែកបំបាក់​អាម៉េរិ​ចនិង​ខកខាន​ក្នុងកា​រ​ផ្តល់ “​ភាពជា​អ្នកដឹកនាំ​ដែល​មាន​ភាពចាស់ទុំ​” នៅពេល​ដែល​ប្រទេស​នេះ ផ្ទុះ​ការ​​តវ៉ា​ជា​ច្រើន​ថ្ងៃ​មកនេះ​។​

​លោក ជី​ម ម៉ា​តទី​ស​ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៨ ជុំវិញ​បញ្ហា​នៃ​បទបញ្ជា​របស់​លោក​ដូណាល់​ត្រាំ​អំពី​ការដក​កងទ័ង​ទាំង​ស្រុក​ញ​ពី​ប្រទេស​ស៊ី​រី​នោះ​ក៏​បាន​សម្តែង​ការគាំទ្រ​ដល់ ក្រុម​​បាតុករ​ដែល​ធ្វើ​ការតវ៉ា​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​នៅ​ប្រទេស​នេះ​។​

​លោក ជី​ម ម៉ា​តទី​ស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ថា​លោក​ដូណាល់​ត្រាំ​គឺជា​ប្រធានាធិបតីទីមួយ​ក្នុ​ង​មួយជីវិត​របស់ខ្ញុំ​ដែល​មិន​ព្យាយាម​បង្រួបបង្រួម​ប្រជាជន​​អាម៉េរិក ហើយ​ថែមទាំង​មិន​ទទួលស្គាល់​ការខុសឆ្គង​ផង​ដែរ​”​។

​លោក ជី​ម ម៉ា​តទី​ស ឧត្តមសេនីយ៍ដែល​ចូល​និវត្តន៍​នេះ​បាន​បន្តថា ” លោក (​ដូ​ណា​ល់ ត្រាំ​) ព្យាយាម​បំបែក​យើង ។ យើង​មើលឃើញ​ពី​ផលវិបាក​នៃ​រយៈពេល ៣ ឆ្នាំ​មកនេះ​ដោយសារតែ​គ្មាន​ការដឹកនាំ​បែប​​ចាស់ទុំ​នោះ ។​មាន​កំហឹង​និង​តក់ស្លុត​បន្ទាប់ពី​បាន​ឃើញ​ព្រឹត្តិការណ៍​កាលពី​សប្តាហ៍​មុន ដែល​គេ​ឃើញ​លោក​ដូណាល់​ត្រាំ​គំរាម​បង្ក្រាប​ដោយ​យោធា​នៅពេល​ដែល​ការតវ៉ា​នៅ​ទូទាំង​ប្រទេស​នេះ​បាន​ក្លាយ​​ជា​អំពើ​ហិង្សា​នៅតាម​ទីក្រុង​មួយចំនួន​។​

​តែ លោក​ត្រាំ​បាន​វាយបក​លើ​អតីត​ប្រមុខ​ការពារជាតិ​របស់​លោក​ភ្លាម ដោយ​លោក​បាន​សរសេរ​បង្ហោះ​ថា បុគ្គល​នេះ​ជា​«​ឧត្តមសេនីយ៍អោយ​តំលៃ​ខ្លួន​ខ្ពស់បំផុត​លើលោក​» ជា​«​មនុស្ស​មិន​ដែល​រក​ចំ​​ណូល​ចូល​គ្រួសារ​»​ទោះ​ជា​ប្រធានាធិបតី​បាន​«​ផ្តល់​ជីវិត​ថ្មី​»​មួយ​ដល់​គាត់​ក្តី​។​

​ចំពោះ​ការ​ដែល​លោក​ម៉ា​តទី​ស ថា​លោក​មិន​ផ្តល់​ភាព​ជា​មេដឹកនាំ​ចាស់ទុំ​នោះ លោក​ត្រាំ​តប​ថា «​ខ្ញុំ​មិន​ចូលចិត្ត​ភាពជា​អ្នក​ដឹកនាំ​របស់​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​រូបនេះ និង​សប្បាយ​ដែល​គាត់​បាន​​ចាកចេញ​»​។​

​សូមបញ្ជាក់​ថា ការតវ៉ា​នេះ​បាន​កើត​ឡើង​ដោយ​ការស្លាប់​លោក​ច​ច ផ្ល​យ​ដែល​បាន​ថប់ដង្ហើម​ស្លាប់​នៅក្រោម​ជង្គង់​របស់​ប៉ូលិស​ស្បែក​ស​ដែល​ធ្វើ​ការចាប់ខ្លួន​គាត់​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​៕​ប្រែម្រួល​៖​វាសនា​/​សុខា​

លោក ជី​ម ម៉ា​តទី​ស (​រូប​ឆ្វេង​)​ថា លោក ដូ​ណា​ល់ ត្រាំ​ជា​«​ប្រធានាធិបតី​អាម៉េរិក​ទី​១​ក្នុង​ជីវិត​របស់​ខ្ញុំ​»​ដែល​មិន​ព្យាយាម​បង្រួបបង្រួម​ប្រជាជន​អាម៉េរិក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ