​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើ ញ​ពិនិត្យមើល​ការសាងសង់​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​នៅ​ព្រឹកស្អែក​នេះ

113
ចែករម្លែក

ដោយ ​៖ ​តារា​រិ​ទ្ធ​(ភ្នំពេញ)​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ពិនិត្យមើល​ការដ្ឋាន​សាងសង់ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​”​គ ៨៥ “​នៅតាម​បណ្ដោយ​មហាវិថី ព្រះ​នរោត្តមស្ថិតក្នុង​ទឹកដី​ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ៥​ មិថុនា ឆ្នាំ ២០២០ នេះ ។​

​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា “​គ ៨៥ ” នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិតក្នុង​ទឹកដី​ខណ្ឌចំការមន រាជធានី​ភ្នំពេញ គឺជា​អគារ​ពណ៌ ស ដ៏​ធំ​ស្កឹមស្កៃ​មួយ​ដែល​ពោរពេញ​ដោយ​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​ស្រស់ស្អាត ដែល​កំពុង​ផុស​ឡើង​បង្អួតរាង​គួរ​ជាទី​ទាក់ភ្នែក​មហាជន​ទូទៅ​ដែល​ឆ្លងកាត់​មិន​សរសើរ មិនបាន ។

​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែលមាន​តម្លៃ​ប្រមាណ​ជា ៤០ លាន​ដុល្លារ​អាម​រិ​ក គ្រោង​នឹងដាក់​សម្ពោធ​នៅ​ថ្ងៃទី ២៨ ខែមិថុនា​ដែល​ចំ​ថ្ងៃកំណើត​ទី ៦៩ របស់​គណបក្ស​នេះ ។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​បណ្តាញសារព័ត៌មាន​នាពេល​កន្លងមក ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​បានលើកឡើង ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​កសាង​នូវ​ស្នាក់ការ​គណបក្ស​ប្រជា ជនកម្ពុជា​ដែលមាន​ទំហំ ៥៤,០០០ ម៉ែត្រការ៉េ​ដែល​ប្រហាក់ប្រហែល​នឹង​អគារ​វិមាន​សន្តិភាព ។ ជា​បក្ស​កាន់អំណាច​មួយ​យើង​មិនអាច​(​តូច​)​ទេ​។​ពីមុន​មាន​អគារ ច្រើន​ដែរ​តែ​ក៏​វា​ទ្រុឌទ្រោម​ណាស់​ទៅហើយ​។​ឥឡូវ​យើង​ត្រូវធ្វើ​អគារ​មួយ​សម្រាប់ធ្វើ​ការងារ​រ​បស់​គណបក្ស​ដែល​បក្ស​កាន់អំណាច …»​។​

​បើតាម​លោក សុខ ឥសាន នៅក្នុង​អគារ​ដ៏​ស្កឹមស្កៃ​នោះ​មាន​ស្ថាប័ន​សេនាធិការ​ជុំវិញ​គណបក្ស​គណៈកម្មកា​រ​កណ្តាល​ដែលមាន​ខុទ្ទកាល័យ​គណៈ​ចាត់តាំង​,​គណៈ​ទាក់ទង​បរ ទេស​,​គណៈ​ឃោសនាអប់រំ នឹងមាន​សាលប្រជុំ​ធំ​និង​កន្លែង​សិក្ខាសាលា​ផ្សេងៗ​នៅក្នុង​ហ្នឹង​ដែរ ។​

​ការសាងសង់​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ធំ​ស្កឹមស្កៃ​នេះ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាក់ឫសយ៉ាងជ្រៅ​អស់​រយៈពេល ៦៩ ឆ្នាំ​មកហើយៗ​នឹង​នៅតែ​បន្ត​ដឹកនាំ​ប្រទេស​ជា​រៀងរហូត​ដែល​គ្មាន​គណបក្ស​ណាមួយ​អាច​យកឈ្នះ​បាន​នោះឡើយ ។​

​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ ក្រោម​ឈ្មោះថា «​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​» ដើម្បី​ប្រឆាំងនឹង​របប​អាណានិគមនិយម​បារាំង​។​បើតាម​ការ​ថ្លែង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ក្នុងពេល​ប្រារព្ធ​ខួបកំណើត​បក្ស​ស្ទើរតែ​រាល់​ឆ្នាំ​គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​មកជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៩១៕BR

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ