អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ចេញខ្សែភាពយន្តបង្ហាញឱ្យបញ្ឈប់ការបរិភោគសត្វព្រៃ

107
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ( Wildlife Alliance) បានបញ្ចេញភាពយន្តមួយខ្សែ បញ្ជាក់ប្រាប់ដំណឹងជាសាធារណៈក៏ដូចជាដើម្បីជាការព្រមានប្រាប់ទៅដល់អ្នកដែលនិយមបរិភោគសាច់សត្វព្រៃថា ពួកគេពិតជាប្រថុយប្រថាននឹងហានិ ភ័យផ្នែកសុខភាពខ្លាំងណាស់ នៅពេលដែលពួកគេបរិភាគសត្វព្រៃ។

ការបញ្ចេញខ្សែភាពយន្តនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដែល ជាផ្នែកមួយនៃយុទ្ធនាការ(បញ្ឈប់ការបរិភោគសត្វព្រៃ(Stop Eating Wildlife)។

ការបញ្ចេញខ្សែភាពយន្តនេះដែរគឺដើម្បីបង្កាមិនឱ្យមនុស្សបរិភោគសត្វព្រៃព្រោះថាការបរិភោគសត្វព្រៃក៏ជាផ្នែកមួយបង្កឲ្យមានជម្ងឺកាចសាហាវ ដូចគ្នា កូវីដ-១៩ ជាដើម។ហេតុនេះត្រូវថែរក្សាសុខភាពរបស់អ្នក។ បញ្ឈប់ការបរិភោគសត្វព្រៃ គឺជាសារដ៏សំខាន់មួយនៃភាពយន្តយុទ្ធនាការឃោសនានេះ។

សម្រាប់ខ្សែភាពយន្តដ៏រន្ធត់នេះនិយាយអំពីមនុស្សមួយក្រុមនៅក្នុងភោជនីយដ្ឋានមួយកន្លែង កំពុងបរិភោគសត្វពង្រូល ហើយរំពេចនោះខ្សែភាពយន្តក៏បែរទៅថតអ្នកបរិភោគសាច់សត្វព្រៃដែលកំពុងដេកឈឺនៅលើគ្រែ ក្នុងមន្ទីពេទ្យវិញ។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានមានប្រសាសន៍ថា “នៅក្នុងខ្សែភាពយន្តនេះយើងចង់បង្ហាញអោយមនុស្សគ្រប់រូបបានយល់ថា អ្នកដែលនិយមបរិភោគសាច់សត្វព្រៃ កំពុងតែបង្កអោយមានបញ្ហាប្រឈមខ្លាំងចំពោះសុខភាពរបស់ពួកគេ គ្រប់ពេលដែលពួកគេទទួលទានសត្វព្រៃ”។

គួរបញ្ជាក់ដែរថា យុទ្ធនាការនេះបានចេញផ្សាយកាលពី២ខែមុន ជាការឆ្លើយតបទៅនឹងការរាលដាល នៃកូវីដ-១៩ ដែលត្រូវបានគេតាមដានស្រាវជ្រាវរកប្រភពឃើញថា បានឆ្លងមកពីការបរិភោគសាច់សត្វព្រៃ ហើយវាត្រូវបានជឿជាក់ច្បាស់ថាមានប្រភពចេញពីផ្សារលក់សត្វព្រៃមួយកន្លែងក្នុងទីក្រុងវូហានប្រទេសចិន។

អង្គការមួយនេះចាត់ទុកថា ការជួញដូរនិងការបរិភោគសត្វព្រៃគឺជាការជម្រុញឲ្យសត្វព្រៃ និងមនុស្ស មានការប៉ះពាល់គ្នាយ៉ាងប្រកៀកប្រកិត ដែលធ្វើឲ្យជម្ងឺកាចសាហាវដូចជាកូវីត-១៩ អាចឆ្លងរាលដាលទៅមនុស្សបាន ។ការបរិភោគសត្វព្រៃក៏មានជាប់ទាក់ទងជាមួយជម្ងឺកាចសាហាវផ្សេងទៀតដែរ ដូចជាជម្ងឺសារ (SARS) និងអេដស៍ជាដើម ។

ព្រមជាមួយគ្នានេះកញ្ញា ស៊ូវណ្ណា ហ្គោនឡែតបានឱ្យដឹងបន្ថែមដែរថា“ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ មានន័យថាយើងកំពុងប្រយុទ្ធប្រឆាំងទប់ទល់កុំឲ្យមានឱកាសនៃការរីករាលដាលនៃជម្ងឺរាតត្បាតថ្មីផ្សេងទៀត ទៅអនាគត ។ យើងម្នាក់ៗមិនត្រឹមតែអាចដើរតួនាទីក្នុងការបញ្ឈប់ការបរិភោគសត្វព្រៃប៉ុណ្ណោះទេ តែយើងអាចរាយការណ៍អំពីបទល្មើសសត្វព្រៃទៅទូរស័ព្ទប្រចាំការបាន” ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអំពាវនាវដល់សាធារណជនដែរថាប្រសិនបើលោកអ្នក បានប្រទះឃើញសត្វព្រៃត្រូវបានគេបង្ខាំងទុកក្នុងទ្រុង ឬការ៉ុងបាវ ឬប្រសិនបើលោកអ្នកបានដឹងពីព៌ត័មានណាមួយដែលទាក់ទងទៅនឹងការរត់ពន្ធសត្វព្រៃដោយខុសច្បាប់ សូមហៅទៅកាន់ទូរស័ព្ទប្រចាំការ តាមរយៈលេខ ០១២ ៥០០ ០៩៤ ឬរាយការណ៍ទៅកាន់ក្រុមបង្ក្រាបបទល្មើសសត្វព្រៃបន្ទាន់តាមរយៈទំព័របណ្តាញសង្គមហ្វេសប៊ុក៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ