ធនាគារស្ថាបនាមាន កម្មវិធីពិសេសជូនអតិថិជនដែលមាន កញ្ចប់ទឹកប្រាក់២០០លានរៀល

83
ចែករម្លែក

ដោយៈសុផល /ភ្នំពេញៈដើម្បីលើកទឹកចិត្តជូនដល់អតិថិជនដែលបង្កើតគណនីអនឡាញ តាម រយៈSathapana Mobile ធនាគារស្ថាបនាបានដាក់ចេញនូវកម្មវិធីផ្តល់ជូនពិសេសដែលមាន កញ្ចប់ទឹកប្រាក់សរុប២០០លានរៀលសម្រាប់អតិថិជនចាស់និងអតិថិជនថ្មី។

សេវាបើកគណនីអនឡាញរបស់ធនាគារស្ថាបនាផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ទាន់សម័យ និងភាពងាយស្រួលជូនអតិថិជនក្នុងការបើកគណនីធនាគារនៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ក្នុង យុគសម័យឌីជីថលនិងសង្គមដ៏មមាញឹកនាសម័យបច្ចុប្បន្ន។ Sathapana Mobile មានមុខ ងារដ៏សម្បូរបែបដូចជាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេសបង់វិក្កយបត្រ(ទឹក ភ្លើង សំរាមនិង សេវា ផ្សេងៗទៀត)ប័ណ្ណវីសានិមិ្មតបញ្ចូលលុយ ទូរស័ព្ទនិងមុខងារសំខាន់ៗ ទៀត ជាច្រើន។

ដើម្បីចូលរួមក្នុងកម្មវិធីពិសេស “ទទួលបានម្នាក់៤.០០០រៀលរាល់ការណែនាំនិងបើកគណនី អនឡាញ”អតិថិជនទាំងអស់ត្រូវអនុវត្តតាម៤ជំហានងាយៗដូចខាងក្រោម៖

១. អ្នកណែនាំតម្រូវឲ្យមានគណនីជាមួយធនាគារ ស្ថាបនាជាមុនសិន

២. ណែនាំអតិថិជនថ្មីឲ្យទាញយកកម្មវិធីSathapana Mobile និងបង្កើតគណនី អនឡាញ

៣. ពេលបើកគណនី អនឡាញអតិថិជនថ្មីត្រូវបញ្ចូលលេខគណនីរបស់អ្នកណែនាំក្នុងប្រអប់ “ព័ត៌មានអ្នកណែនាំ”

៤.បន្ទាប់ពីអតិថិជនថ្មីបង្កើតគណនីបានដោយជោគជ័យអ្នកណែនាំនិងអតិថិជនថ្មីនោះនឹង ទទួលបានប្រាក់រង្វាន់ចូលគណនីម្នាក់៤.០០០រៀលឬទឹកប្រាក់សមមូលទៅតាមរូបិយប័ណ្ណរបស់គណនី។

អតិថិជនស្ថាបនាដែលបានណែនាំកាន់តែច្រើនទទួលបានប្រាក់រង្វាន់កាន់តែច្រើនចំណែក ​អតិថិជនថ្មីដែលបានដាក់ប្រាក់២០ដុល្លារចូលគណនីអនឡាញ​នឹងទទួលបាន​២ដុល្លារ​បន្ថែម​ទៀត ៕PH

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ