ព្រះនាងមេហ្គានបង្ហាញការខូចចិត្តឥតឧបមាចំពោះស្ថានភាពនៅសហរដ្ឋអាម៉េរិក

140
ចែករម្លែក

ព្រះនាងមេហ្គានបានចែករំលែក “ការខូចចិត្តឥតឧបមា” របស់ព្រះនាងចំពោះការបែងចែកជាតិសាសន៍និងមរណភាពរបស់ចច ផ្លយនៅសហរដ្ឋអាម៉េរិក ដោយប្រាប់ក្មេងស្រីជាច្រើន ដែលបញ្ចប់ការសិក្សានៅវិទ្យាល័យចាស់របស់ព្រះនាងថា “ខ្ញុំសោកស្តាយដែលអ្នកទាំងអស់គ្នាបានធំធាត់ឡើងនៅក្នុងពិភពលោកមួយ ដែលរឿងនេះនៅតែមានវត្តមាន”។

ព្រះនាងមេហ្គានបានប្រាប់សិស្សបញ្ចប់ការសិក្សានៅឯវិទ្យាល័យ Immaculate Heart ក្នុងទីក្រុងឡូសអ៊ែនជេឡេស ថា “ខ្ញុំបានដឹងថាអ្វីដែលខុសក្នុងការនិយាយ គឺ ការមិននិយាយអ្វីសោះ ពីព្រោះជីវិតរបស់ចច ផ្លយ ពិតជាសំខាន់”។

លោកផ្លយបានស្លាប់បន្ទាប់ពីមន្រ្តីប៉ូលិសស្បែកសម្នាក់បានចាប់គាត់ផ្តួលទៅដី ដោយយកជង្គង់សង្កត់ករបស់គាត់រហូតដល់ស្លាប់នៅទីក្រុងមីននីប៉ូលីសកាលពីថ្ងៃទី ២៥ ខែឧសភា ដែលបង្កឱ្យមានការតវ៉ាជាច្រើនថ្ងៃនៅសហរដ្ឋអាម៉េរិក។

ព្រះនាងព្រះជន្ម ៣៨ វស្សាអង្គនេះបានរំលឹកឡើងវិញអំពីការរស់នៅឆ្លងកាត់កុបកម្មជាតិសាសន៍ក្នុងឆ្នាំ ១៩៩២ នៅឡូសអ៊ែនជេឡេស ដែល “បង្កឡើងដោយអំពើរើសអើងជាតិសាសន៍ឥតហេតុផលផងដែរ”។

នៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សាលាកាតូលិកសម្រាប់ក្មេងស្រីសុទ្ធកាលពីថ្ងៃពុធ ព្រះនាងបានមានបន្ទូលថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់យើងនិងនៅក្នុងរដ្ឋរបស់យើងនិងនៅក្នុងទីក្រុងកំណើតរបស់យើងគឺពិតជាខូចចិត្តជាទីបំផុត។ ខ្ញុំមិនអាចរកពាក្យអ្វីមកថ្លាថ្លែងបានឡើយ”។

“ខ្ញុំចង់និយាយរឿងត្រឹមត្រូវ ហើយខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ ដែលខ្ញុំមិនអាចនិយាយវាបានឬខ្ញុំត្រូវគេផ្តោតគោលដៅវាយប្រហារ ហើយខ្ញុំទើបបានដឹងថារឿងខុសឆ្គងក្នុងការនិយាយគឺ ការមិននិយាយអ្វីសោះ ពីព្រោះជីវិតរបស់ចចផ្លយសំខាន់ ជីវិតរបស់ប្រេអូនណា ថៃល័រសំខាន់ ជីវិតរបស់ហ្វីឡាន់ដូ កាស្ទីលសំខាន់ ជីវិតរបស់ថាមៀ រ៉ាយសំខាន់ ហើយជីវិតអ្នកដទៃទៀត ដែលយើងស្គាល់ឈ្មោះ និង មិនស្គាល់ឈ្មោះក៏សំខាន់ដូចគ្នា”៕ ដោយ ៖ កញ្ញាដាលីស

ព្រះនាងមេហ្គាន ម៉ាកិល នៃចក្រភពអង់គ្លេស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ