វេសឡាញបន្តផ្តល់ការសិក្សាពីចម្ងាយ និងបន្ថែមកម្មវិធីបច្ចេកវិទ្យាគាំទ្រ

84
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បន្តទៀត​ជាមួយរាជ រដ្ឋាភិបាលបណ្តាញ​គ្រឹះស្ថានអប់រំ ទាំង១៤សាខាត្រូវបន្តផ្តល់ការសិក្សាពីចម្ងាយដល់សិស្ស និង​បន្ថែមកម្មវិធីបច្ចេកវិទ្យាគាំទ្រផ្សេងៗក្នុងការបង្កើនគុណភាពសិក្សាឲ្យកាន់តែប្រសើរឡើង។ នេះ​ជាលើកឡើងរបស់លោក​ ប៉ិច​ បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញអេឌ្យូខេសិន​គ្រុបក្នុងកិច្ច​ប្រជុំ​វាយតម្លៃគុណភាពសិក្សាពីចម្ងាយកាលពីថ្ងៃទី៤ ខែមិថុនា​។

លោកអគ្គនាយបានឲ្យដឹងទៀតថាឆ្លងតាមការអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំយុវជន​និង​​កីឡា ក្នុងផ្តល់ការសិក្សាពីចម្ងាយកន្លងមក សិស្សអាចទទួលចំណេះបានប្រសើរ ចេះប្រើប្រាស់​បចេ្ចក​វិទ្យា និងស្វ័យសិក្សា។ លោកបានបន្ថែមទៀតថាការសិក្សាពីចម្ងាយជាមួយគ្រូបង្រៀន​តែ​មួយផ្នែកមិនអាចអាចគាំទ្រការសិក្សាឲ្យប្រសើរនោះទេដូចនេះសាលារៀនបាននិងកំពុង​បង្កើត​​កម្មវិធី វេទិកាមួយចំនួន ដើម្បីបំពេញបន្ថែមដូនដល់សិស្ស និងអ្នកអាណាព្យាបាលដូចជា៖ ១. ការបង្រៀនពីចម្ងាយតាមកាលវិភាគប្រចាំថ្ងៃ (Zoom, Facebook…) គ្រប់កម្មវិធី ២. កញ្ចប់​សិក្សា និងឧបករណ៍ល្បែងសិក្សាសម្រាប់កុមារតូច ៣. ការប្រឹក្សាយោបល់ចិត្តសាស្រ្តជូនសិស្ស និងអ្នកអាណាព្យាបាល ៤. វេទិកាសិក្សាបន្ថែមតាមរយៈ Tesdopi App (វីដេអូ ការវាស់​ស្ទង់​សមត្ថភាព…)សម្រាប់សិស្សមត្តេយ្យភាសាអង់គ្លេសនិងខ្មែរ​សិស្សបឋមសិក្សា និងសិស្សភាសា​អង់គ្លេសសម្រាប់កុមារ(Young Learners Program)៥.ការសិក្សាតាមAppរបស់​ក្រុម​ហ៊ុន​ដៃគូ Sangapac (សម្រាប់ថ្នាក់បឋមសិក្សា) និង E-School​ (សម្រាប់ថ្នាក់មធ្យមសិក្សា) ៦. កម្មវិធីទូរទស្សន៍អប់រំអនឡាញ WEG Education TV (កម្មវិធីនាទីកុមារគេហកិច្ច ចំណេះដឹង​អភិវឌ្ឍបុគ្គល ការងារ និងជំនួញ) ៧. WEG Education Youtube Channel ៨.វេទិកា​ទំនាក់​ទំនងសាលារៀននិងអ្នកអាណាព្យាបាល(Telegram & Facebook)៩.វេទិកាធុរ​កិច្ច​ចសម្រាប់អ្នកអាណាព្យាបាល (Telegram Group) ១០.មធ្យោបាយបង់ថ្លៃសិក្សាតាម App របស់ធនាគារដៃគូ១១. App គ្រប់គ្រងសាលារៀននិងទំនាក់ទំនងសិស្ស-អ្នកអាណាព្យាបាល (កំពុងត្រូវបានបង្កើតនិងគ្រោងដាក់ឲ្យប្រើប្រាស់ចាប់ពីខែកក្កដាតទៅ)។

លោកអគ្គនាយកបានសូមសំណូមពរដល់អ្នកអាណាព្យាបាល និងសិស្សានុសិស្សចូលរួមសហ​ការ​ជាវិជ្ជមាន និងយល់យោគបំផុតដើម្បីបន្តធានានិរន្តភាពសាលារៀន ការបន្តការអប់រំ​ពីចម្ងាយ​ជីវ​ភាពនិងទឹកចិត្តគ្រូបង្រៀនបុគ្គលិកសិក្សាទាំងអស់​ហើយសាលារៀនក៏នឹងត្រូវ​បន្តតស៊ូ​ផ្តល់​ការ​សិក្សាពីចម្ងា​យរហូតដល់មានការណែនាំជាថ្មីពីរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា​បណ្តាញគ្រឹះស្ថានអប់រំរបស់ក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន​គ្រុបមាន៖ សាលា​រៀនវ៉េស្ទឡាញន៍​ ៩​សាខា​ សាលារៀនណត្សឡាញន៍ ១សាខា សាលាអន្តរជាតិ អេបផលទ្រី ១​សាខា​ សាលាអន្តរជាតិ ហ្វរ៉េសហ៊ាល ១សាខា សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា​ និង​វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ​ ១សាខា៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ