មនុស្ស​៤០​នាក់​រងរបួស​ដោយ​ការវាយប្រហារ​ចាក់​នឹង​កាំបិត​នៅ​សាលា​មួយ​នៅ​ចិន​

150
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​សន្តិសុខ អាយុ​៥០ ឆ្នាំ​ម្នាក់​បាន​ធ្វើ​ការវាយប្រហា​រ​ដោយ​ចាក់​នឹង​កាំបិត​ទៅ​លើ​បុគ្គលិក​និង​សិស្ស​នៅ​សាលា​មួយ​នៅ​តំបន់​ហ្គ័​ង​ស៊ី ហ្សួង ភាគខាងត្បូង​នៃ​ប្រទេស​ចិន​​ដោយ​បណ្តាល​ឱ្យ​មនុស្ស​ប្រហែល ៤០ នាក់​រងរបួស​។​

​សេចក្តីថ្លែងការណ៍​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ បាន​និយាយថា ការវាយប្រហារ​នេះ​បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មិថុនា នៅ​សលា​បឋមសិក្សា​មួយ​នៅ តំបន់​ហ្គ័​ង​ស៊ី ហ្សួង ។​

​មនុស្ស ៣ នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​រួមទាំង​នាយក​សាលា​ម្នាក់​ផង​ដែរ​។​

​ប៉ូលិស​បាន​ចាប់ខ្លួន​អ្នក​វាយប្រហារ​នេះ​។ មូលហេតុ​នៃ​ការវាយប្រហារ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹងថា ការវាយប្រហារ​បាន​កើតឡើថ​ចំពេល​សិស្ស​មក​ដល់​សាលា​​ដោយ​«​សិស្ស​៣៧​នាក់​រងរបួស​ស្រាល និង​មនុស្ស​ធំ​៣​នាក់​ទៀត​របួស​ធ្ងន់​ជាង តែ​មិន​មាន​នរណា​ម្នាក់​ស្ថិតក្រោម​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​»​។​

​ការចាក់​នៅ​តាម​សាលា​នៅ​ចិន​ច្រើន​ត្រូវបាន​គេ​បន្ទោស​ទៅ​នឹង​មនុស្ស​មាន​បញ្ហា​ខួរក្បាល​ដែល​មិន​សប្បាយចិត្ត​នឹង​សង្គម​។​ដោយសារ​ចិន​មានច្បាប់​កាន់​កាំភ្លើង​ដ៏​តឹងរឹង ការវាយប្រហារ​ជាច្រើន​ត្រូវ​​បាន​ធ្វើឡើង​ដោយ​ខ្មាន់​កាំបិត ឬ​គ្រឿងផ្ទុះ​ផលិត​ដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់​ថា ក្រោយ​មាន​ការវាយប្រហារ​បែប​នេះ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១០ ចិន​បាន​បង្កើន​សន្តិសុខ​តាម​សាលារៀន ដោយ​ដាក់​ទ្វាររបង និង​ជួល​អ្នកយាម​ជាដើម​៕​ប្រែ​សម្រួល​៖​សុខា​/sn

រូបភាព​បង្ហាញ​អ្នរបួស​និង​មនុស្ស​ផ្អើល​ចំពោះ​ការវាយប្រហារ​នៅ​សាលា​ក្នុង​តំបន់​ហ្គ័​ង​ស៊ី ហ្សួង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ