កូរ៉េខាងត្បូង​បញ្ឈប់​ការតវ៉ា​តាម​ព្រំដែន បន្ទាប់ពី​មាន​ការ​គំរាម​របស់​កូរ៉េខាងជើង​

147
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ខែ​ឧសភា​ថា ខ្លួន​បាន​គ្រោង​ឱ្យមាន​ច្បាប់​ថ្មី​ដើម្បី​ហាមឃាត់​ពួក​សកម្មជន​កុំអោយ​បង្ហោះ​ខិតប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នៅតាម​ព្រំដែន​ បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាងជើង​បាន​គំរាម​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​អន្តរ​កូរ៉េ​ដែល​បាន​សម្រេច​បាន​កាលពី​ឆ្នាំ ២០១៨ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បរាជ័យ​ក្នុង​​ការរារាំង​ការតវ៉ា​ទាំងនោះ​។​

​ការប៉ុនប៉ង​របស់​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​រក្សា​ទំនាក់ទំនង​ការទូត​នឹង​បង្ក​ឱ្យមាន​ការជជែក​ដេញដោល​អំពី​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ប្រជាធិបតេយ្យ​​ដ៏​រស់​រវើក​នៅ​អាស៊ី​នេះ​។​

​ការបញ្ជូន​បង្ហោះ​ប៉េងប៉ោង​ភ្ជាប់​សារ​ឃោសនា​ឆ្លងកាត់​ព្រំដែន​គឺជា​វិធី​ជា​ធម្មតា​នៃ​ក្រុម​សកម្មជន​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​កូរ៉េខាងជើង​ចាត់ទុក​ការធ្វើ​ដូចនេះ​ជា​ការវាយប្រហារ​មកលើ​​រដ្ឋាភិបាល​របស់​ខ្លួន​។

​ក្រុម​អ្នក​ដែល​បាន​រត់​មក​រស់នៅ​កូរ៉េ​ខាងត្បូង​និង​ក្រុម​សកម្មជន​ដទៃ​ទៀត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​ប្រើ​ប៉េងប៉ោង​ដើម្បី​បង្ហោះ​ខិតប័ណ្ណ​ដែល​រិះគន់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ​ចំពោះ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ខ្លួន​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​៕​ប្រែ​សម្រួលៈ​សុខា​/sn

​រូបថត​ឯកសារ​ឆ្នាំ​២០១០ បង្ហាញ​ពួក​សកម្មជន​កូរ៉េខាងត្បូង​បង្ហោះ​ខិតប័ណ្ណ​ភ្ជាប់​ប៉េ​ប៉ោង​នៅ​ព្រំដែន ប្រឆាំង លោក គីម ជុង អ៊ុន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ