៣៥​ថ្ងៃ​: ផាកពិន័យ​យានយន្ត​ជាង​ប្រាំ​ម៉ឺន​គ្រឿង , គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​១៣០​នាក់​

115
ចែករម្លែក
ទិដ្ឋភាពគ្រោះថ្នាកចរាចរណ៍មួយនៅខេត្តសៀមរាបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤មិថុនា

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ យានយន្ត​ជាង​ប្រាំ​ម៉ឺន​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅក្នុង​ការអនុវត្ត​ន៍ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៣៥​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​។ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៣៥​ថ្ងៃ (១-៣១ ឧសភា​-៤ មិថុនា​) បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៣០ និង​របួស​ជាង ៤០០​នាក់​។


​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា ថា លទ្ធផល​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល​៣៤​ថ្ងៃ (​គិតពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០) យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៥០.០៩៦​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៣៦.៨៣២​គ្រឿង និង​រថយន្ត​មាន​ចំនួន ១៣.២៦៤​គ្រឿង (​រថយន្ត​តូច ១១.៣៥៤​គ្រឿង និង​រថយន្ត​ធំ ១.៩១០​គ្រឿង​)​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា ដោយឡែក​ការអនុវត្ត​ន៍ការ​រឹតបន្តឹង​ការ​ច្បាប់​​ចរាចរណ៍​ផ្លូវគោក ថ្ងៃទី​៤ ខែមិថុនា​នេះ​វិញ សមត្ថកិច្ច​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​ចំនួន ១.៦៨០​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១.២៦៤​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤១៦​គ្រឿង (​រថយន្ត​តូច ៣៥៨​គ្រឿង និង​រថយន្ត​ធំ ៥៨​គ្រឿង​)​។ បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​សផ្លាក​លេខ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ លើស​ចំណុះ គ្មាន​ផ្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​

ទិដ្ឋភាពគ្រោះថ្នាកចរាចរណ៍មួយនៅខេត្តសៀមរាបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤មិថុនា


​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់ទៀតថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ រយៈ​៣៥​ថ្ងៃ ពីថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា កើតឡើង ២៤៩​លើក ស្លាប់ ១៣០​នាក់ របួស​ចំនួន ៤០១​នាក់ ក្នុងនោះ​របួសធ្ងន់ ២៤៧​នាក់ ។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៤ ខែមិថុនា កើតឡើង ១០​លើក ស្លាប់​បួន​នាក់ និង​របួស ២៥​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​១០​នាក់​៕​សរន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ