កសិករ​ខេត្តកំពង់ចាម​ប្រើ​គ្រឿងយន្ត​៩១​ភាគរយ​ខណ​:​ទូទាំងប្រទេស​ប្រើ​ស្ទើរ​មួយរយ​ភាគរយ

119
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: ប្រជាកសិករ​ខេត្តកំពង់ចាម​ជា​អ្នក​ប្រក​បរបរ​ដាំ​ដំណាំ​កសិកម្ម​ចំនួន ៩១ ភាគរយ​បាន​ងាក​មកប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ខណ​:​ដែល​ប្រជាកសិករ​ទូទាំងប្រទេស​បាន​ប្រើប្រាស់​ស្ទើរ​មួយរយ​ភាគរយ ដើម្បី​ភ្ជួរ​រាស់​ដី​ផលិត​ដំណាំ​កសិកម្ម​ដូចគ្នានេះ​។​


លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ​ផលិតកម្ម​ស្រូវ​ដោយ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​និង​បច្ចេកទេស​ដាំ​ដុះ​ទំនើប​ដល់​កសិករ​។​នៅ​ឃុំ​ផ្តៅ​ជុំ​ស្រុក​ជើងព្រៃ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​ថា​តាមរយ​:​នៃ​ការយល់ដឹង​ការប្រែប្រួល​ទម្លាប់​អន់ថយ​គឺ​ការ​ធ្វើស្រែ​ជា​ដំណាំ​កសិកម្ម​តាម​យក​ថា​ផល​ការផលិត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ទៅជា​ការផលិត​កម្ម​តាមបែប​ប្រពលវប្បកម្ម​បម្រើ​ធ្វើជា​ជំនួញ និង​បម្រើ​ដល់​ការនាំចេញ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ទៀតថា​ដោយ​បច្ចុប្បន្ន​មាន​កសិករ​ចំនួន​ប្រមាណ​៩១​ភាគរយ​បាន​ផ្លាស់ប្តូរ​ការ​ភ្ជួរ​រាស់​ដី​ដោយ​ប្រើប្រាស់​គោក្របី មកប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ដូចជា ត្រាក់ទ័រ គោយន្ត​។​ល​។ ក្នុងនោះ​មានការ​ប្រើប្រាស់​ត្រាក់ទ័រ​ចំនួន ៨២១ គ្រឿង គោយន្ត​ចំនួន ៧.៩៤៣ គ្រឿង និង​ម៉ាស៊ីន​ច្រូតស្រូវ​ចំនួន​៥៤៣ គ្រឿង​។​

​ប៉ុន្តែ​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះដែរ​បាន​លើកឡើងថា​ដោយឡែក​សម្រាប់​ក្របខណ្ឌ​តួលេខ​ប្រជាកសិករ​ទូទាំងប្រទេស​ដែល​បាន​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​មាន​រហូតដល់​៩៩,៧៧​ភាគរយ​គឺ​នៅសល់តែ​ចំនួន​០,២៣​ភាគរយ​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​កំពុង​ប្រើប្រាស់​គោក្របី​នៅឡើយ​។​


លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​អ្វី​ជា​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន​ដែល​ពួកគាត់​បា​នប​ញ្ជួ​ន​កម្លាំង​ពលកម្ម​ពេញ​ឱ្យ​ទៅរក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​បន្ថែម​។​ដោយ​យើង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​កសិករ​ដែលមាន​វ័យចាស់​នៅ​មូលដ្ឋាន​នេះ មានលទ្ធភាព​បន្ត​និរន្តរភាព​ដាំ​ដំណាំ​កសិកម្ម​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ