បើក​វគ្គ​តម្រង់ទិស​ស្តីពី​ការគ្រប់គ្រង​រដ្ឋ​បាលដ​ល់​មន្ត្រី​តាម​បណ្តា​ក្រុង​,​ស្រុក​ក្នុង​ខេត្តស្ទឹងត្រែង​

90
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​តម្រង់ទិស​ស្តីពី​”​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង​ស្រុក​”​នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​។​វគ្គ​ទម្រង់​ទិស​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត និង​មានការ​ចូលរួម​ពី​សំណាក់ ប្រធាន​ប្រឹក្សា​ក្រុង ស្រុក គណៈ​អភិបាលក្រុង​ស្រុក​ព្រមទាំង​មន្ត្រី​មកពី​តាម​បណ្តាល​ក្រុង​ស្រុក​ទាំង​៦​ក្នុង​ខេត្តស្ទឹងត្រែង​សរុប​ចំនួន ១៨០​នាក់​។​


​លោក ម៉ុម សារឿន​បាន​មានប្រសាសន៍ថា​៖​វគ្គ​តម្រង់ទិស​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ដែល​បាន​រៀបចំឡើង​នាពេលនេះ​គឺជា​វគ្គ​ពិ​សេសមួយ​សម្រាប់​ផ្តល់នូវ​ចំណេះដឹង​សម្រាប់​ជា​ជំនួយស្មារតី​ដល់​សិក្ខាកាម​។​សិក្ខាកាម​ទាំងអស់​អាចបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយ ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកប ដោយ​ការឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និង​បរិ​យា​ប័ន្ន​សំដៅ​បង្កើត​ជំរុញ​និង​ធ្វើ៎​ឲ្យ​មាន​ចីរភាព​ដល់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​ព្រមទាំង​រួមចំណែក​បាន​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវិត​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ