ករណីសេវាករអគ្គិសនីតាវងរបស់លោកអេង គន្ធានៅស្រុកភ្នំស្រុកផ្តាច់ភ្លើង ពលរដ្ឋរងគ្រោះសូមអន្តរាគមន៍រកយុត្តិធម៌

111
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ករណីអគ្គីសនីតាវង-ម៉ែន ចាន់កុសល ដែលគេស្គាល់ថាជាផ្នែមួយនៃសេវាករអគ្គិសនីរបស់លោកអេង គន្ធា អគ្គនាយករងនៃអគ្គីសនីកម្ពុជា (EDC) និងអ្នកស្រី កែវ បុប្ផារ័ត្ន នៅឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ​ផ្តាច់ភ្លើងនោះ ពលរដ្ឋរងគ្រោះ៣គ្រួសារបានធ្វើលិខិតអន្តរាគមន៍ទៅអគ្គីសនីកម្ពជាខេត្តបន្ទាយមានជ័យ ទៅមន្ទីររ៉ែនិងថាមពលខេត្ត និងទៅប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកភ្នំស្រុកដើម្បីរកយុត្តិធម៌ ។

លោកស្ងា សៀច ភេទប្រុស អាយុ៥៦ឆ្នាំ តំណាងពលរដ្ឋ២គ្រួសារទៀតគឺឈ្មោះពេក ហ៊ាញ ភេទប្រុសអាយុ៥៦ឆ្នាំ ,ឈ្មោះឆុង រើន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បានធ្វើលិខិតនោះតាមរយៈមេភូមិពន្លៃនិងលោកមេឃុំពន្លៃបញ្ជូនទៅស្ថាប័នដូចខាងលើកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០។

លោកបានអោយដឹងថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឈ្មោះឡាយ បាងកក ភេទប្រុសបុគ្គលិកថ្មីនៃអគ្គីសនីតាវង-ម៉ែន ចាន់កុសល នៅតាវង(នៅឃុំពន្លៃស្រុកភ្នំដ្រុក​)​បានទៅផ្តាច់អគ្គីសនី និងដកកុងទ័រភ្លើងនៅផ្ទះរបស់ពួកខ្លួន ដោយបុគ្គលិកនោះប្រាប់​ថា កុងទ័ររបស់ពួកខ្លួនខុសតារាងគីឡូភ្លើង។ បន្ទាប់មកបុគ្គលិកនោះបានឲ្យុវិក្កយប័ត្រអគ្គិសនីថ្មី ដោយតម្រូវអោយបង់លុយ ទី១-ឈ្មោះស្ងា សៀច ត្រូវបង់ប្រាក់ចំនួន ៧៤០.០០០រៀល ។ ទី២-ឈ្មោះ ពេក ហ៊ាញ ត្រូវបង់ប្រាក់ចំនួន ៨៨៩.១០០រៀល។និង៣-ឈ្មោះឆុង រើន ត្រូវបង់ប្រាក់ចំនួន១.០០០.០០០រៀល ។

ពលរដ្ឋបានឲ្យដឹងបន្តថា ពួកខ្លួនកើតទុក្ខមិនសុខចិត្ត ហើយក៏មិនអាចបង់លុយតាមបុគ្គលិកសេវាករអគ្គិសនីដែលទាមទារនោះឡើយ ។នោះមកពី សំអាងថា រាលខែ ពួកខ្លួនបានបង់លុយអោយបុគ្គលិកមុននៃសេវាករអគ្គិសនីខាងលើដែលបានយកវិក័យប័ត្រមកអោយរួចរាលហើយ ពោលគឺ បើគីឡូ(កុងទ័រអគ្គិសនី)គាំង ចុះខាងបុគ្គលិកក្រុមហ៊ុនដែលដើរមើលគីឡូវ៉ាត់រាល់ខែ ហើយចេញទាំងវិក័យប័ត្រមកអោយពួកខ្លួនបង់លុយទៀតនោះ មេ៉ចមិនប្រាប់ពួកខ្លួនជាអ្នកប្រើ? គឺពួកខ្លួនបង់ក្នុងតម្លៃខ្លះ១.៥០០រៀល ,២.០០០រៀល.. ទៅតាមតែចំនួនលដែលសរសេរក្នុងវិក័យប័ត្រ ។ ឯកុងទ័រភ្លើងដើរឬមិនដើរ​(គាំង) ពួកខ្លួន មិនអាចដឹងឡើយ។ ក្នុងនោះពួកខ្លួន មិនមានសិទ្ធិនិងក៏មិនចេះ​ឆែកកុងទ័រគីឡូភ្លើងដែលនៅក្នុងប្រអប់លើបង្គោលបណ្តាញរបស់ក្រុមហ៊ុនឡើយ។

លោកយ៉ិន អាត់ មេភូមិពន្លៃបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ថា៖ ពលរដ្ឋ៣ គ្រួសារនោះក្រីក្រ ក្នុងនោះ២គ្រួសារបានទៅធ្វើការសុីឈ្នួលនៅប្រទេសថៃ។ ប៉ុន្តែការបង់ថ្លៃអគ្គិសនី បានបង់ធម្មតាតាមការចំនួនលុយដែលចេញវិក័យប័ត្រ។

បងប្អូនពលរដ្ឋទាំង៣គ្រួសារឬអាចថាទាំងអសដែលប្រើប្រាសអគ្គីសនីមិនហ៊ានឬមិនអាចឆែកមើលកុងទ័រភ្លើងនោះទេ។

នោះជាតួនាទីរបស់ក្រុមហ៊ុន។ ហើយការបន្ទោសពលរដ្ឋជាអ្នកប្រើប្រាស(អតិថិជន) ក៏មិនត្រូវគោលការណ៍ឡើយ។ ហើយក៏មិនត្រូវដែរ ដែលកុងទ័រភ្លើងគាំងតាំងពីឆ្នាំ​២០១៨,២០១៩ បែរជាខាងក្រុមហ៊ុនមកទម្លាក់កំហុស ចាប់អោយបង់សងនិងធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋល្ងង់ខ្លៅទៅវិញ។

លោកមេភូមិបានបន្តថា ៖ ករណីនេះ ពលរដ្ឋបានសំុអន្តរាគមន៍ដោះស្រាយទៅដល់ឃុំនិងស្រុក ហើយស្នើសុំក្រុមហ៊ុនសម្រួលអោយពលរដ្ឋបង់ត្រឹម២០ទៅ៣០ម៉ឺនរៀល ព្រមទាំង​ជួយតបណ្តាញភ្លើងឲ្យបានប្រើប្រាសឡើងវិញ។

ប៉ុន្តែ ខាងបុគ្គលិកក្រុមហ៊ុនបានប្រាប់ថា មេខាងលើ(ថៅកែសេវាករអគ្គិសនីតាវង ដែលគ្រប់ដណ្តប់លើផ្នែកខ្លះនៃស្រុកភ្នំស្រុក ថ្មពួក ស្វាយចេក ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ) ថា មិនអនុគ្រោះ មិនតភ្ជាប់បណ្តាញអោយវិញឡើយ ហើយក៏បញ្ឈឺពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានថាប្តឹងទៅដល់ណា ទៅដល់សម្តេចក៏មិនខ្លាចដែរ។

ចំណែកលោក គ្រីប ឡាំ មេឃុំពន្លៃប្រាប់កាសែតរស្មីកម្ពុជាល្ងាចថ្ងៃទី៤ ខែមិថុនា ដោយចាត់ទុកទង្វើរបស់បុគ្គលិកនិងថៅកែក្រុមហ៊ុន (អគ្គីសនីតាវង-ម៉ែន ចាន់កុសល ដែលគេស្គាល់ថាជាផ្នែមួយនៃសេវាករអគ្គិសនីរបស់លោកអេង គន្ធា អគ្គនាយករងនៃអគ្គីសនីកម្ពុជា(EDC) និងអ្នកស្រីកែវ បុប្ផារ័ត្ននៅឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ) ដែលផ្តាច់ភ្លើងពីពលរដ្ឋក្រីក្រ ល្ងង់ខ្លៅ ហើយគ្មានមូលហេតុសមហេតុផលនេះ ថាជាអំពើអយុត្តិធម៌និងមិនស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលឡើយ។

ជាងនេះទៅទៀត លោកមេឃុំថា បើក្រុមហ៊ុនមិនអាណិតអាសូរប្រជាពលរដ្ឋ ក៏មិនត្រូវសោះឡើយដែលក្រុមហ៊ុននេះមិនសហការ ហើយប្រមាថមើលងាយយ៉ាងខ្លាំងដល់មន្ត្រីអាជ្ញាធរនិងពលរដ្ឋនៅមូលដ្ឋាន។

ឆ្លើយតបការចោទប្រកាន់នេះ លោកឡាយ បាងកក បុគ្គលិកទទួលខុសត្រូវនៃអគ្គិសនី​តាវងបានប្រាប់កាសែតរស្មីកម្ពជាលកងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ការផ្តាច់ភ្លើងនិងដកយកកុងទ័រភ្លើងពីពលរដ្ឋទាំង៣នាក់ខាងលើជាបញ្ជាពីថ្នាក់លើនៃក្រុមហ៊ុន ។ ហើយការធ្វើនេះក៏មកពីអតិថិជនមិនព្រមបង់រំលឹកថ្លែភ្លើងអគ្គិសនី(ពីជាង១ឆ្នាំមុន ដែលកុងទ័រគាំង)។

លោកឡាយ បាងកក បាននិយាយបន្តថា លោកទើបតែមកធ្វើការជំនួសអ្នកទទួលខុសត្រូវចាស់បាន៣ខែ ។ហើយចំពោះរយៈពេលខែដែលអតិថិជនទាំង៣គ្រួសារជំពាក់និងការគណនាចំនួនប្រាក់ត្រូវបង់ ក៏ត្រូវដាក់ពីថ្នាក់លើដាក់មកដែរ។ លោកមិនបានដឹងទេ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ