កេនយ៉េ វេស នឹងជួយចេញថ្លៃសាកលវិទ្យាល័យដល់កូនស្រីអាយុ ៦ ឆ្នាំរបស់លោកចច ផ្លយ

145
ចែករម្លែក

កេនយ៉េ វេសនឹងជួយចេញថ្លៃសិក្សានៅមហាវិទ្យាល័យសម្រាប់ ចៀនណា ផ្លយ ជាកូនស្រីរបស់លោក ចច ផ្លយ ដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទទី២៥ឧសភានៅក្រោមកណ្តាប់ដៃមន្ត្រីប៉ូលិសក្រុងមីននីប៉ូលីស។

ចៀនណាមានអាយុ ៦ ឆ្នាំហើយថ្មីៗនេះគេឃើញសាក់នៅលើស្មារបស់ពូនាងសរសេរថា “ប៉ាប៉ាបានផ្លាស់ប្តូរពិភពលោក”។ ម្តាយរបស់នាងតូចបានប្រាប់នាងថាឪពុកនាងស្លាប់ព្រោះគាត់មិនអាចដកដង្ហើមបាន។

កេនយ៉េ វេសបានបង្កើតមូលនិធិសន្សំសម្រាប់បង់ថ្លៃមហាវិទ្យាល័យចំនួន ៥២៩ ដែលជាផ្នែកមួយនៃការបរិច្ចាគតម្លៃ ២ លានដុល្លារអាម៉េរិកដល់ប្រជាជនអាម៉េរិកអាហ្វ្រិក ដែលថ្មីៗនេះត្រូវបានសម្លាប់ដោយប៉ូលិសនិងជនជាតិស្បែកស។

សារព័ត៌មាន TMZ បានរាយការណ៍ថាលោកវេសក៏កំពុងផ្តល់ប្រាក់ដល់ក្រុមគ្រួសារនិងក្រុមមេធាវីដែលតស៊ូក្តីសម្រាប់ អាម៉ូត អាបឺរី និង និង ប្រេអូនណា ថាយល័រ ដែលស្លាប់ក្រោមដៃប៉ូលិសផងដែរ៕ ដោយ៖ កញ្ញាដាលីស

កេនយ៉េ វេស នឹងរ៉ាប់រងថ្លៃសាកលវិទ្យាល័យសម្រាប់ ចៀនណា ផ្លយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ