នាវាចម្បាំង​អាម៉េរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ខួប​ធៀន​អាន់​ម៉េន​

96
ចែករម្លែក

​អាជ្ញាធរ​អាម៉េរិក​និង​តៃវ៉ាន់​បាន​និយាយថា នាវាចម្បាំង​អាម៉េរិក​មួយ​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មិថុនា នៅ​ចំ​ខួប​ទី​៣១​នៃ​ការបង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​ចិន​លើ​បាតុករ​​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​និង​ជុំវិញ​ទីលាន​ធៀន​អាន់​ម៉េន​ក្នុងក្រុង​ប៉េកាំង​។​

​ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន តែងតែ​ខឹង​នឹង​រដ្ឋាភិបាល​អាម៉េរិក​ដែល​គាំទ្រ​កោះ​ប្រជាធិបតេយ្យ​និង​ស្វ័យគ្រប់គ្រង​នេះ ដូចជា​ការលក់​សព្វាវុធ​អោយ​និង​ការ​ល្បាត​ក្បែរៗ​កោះ​នេះ​។​

​ក្រសួង​យោធា​តៃវ៉ាន់ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា នាវា​អាម៉េរិក​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ខណ្ឌ​ចែ​លកោះ​តៃវ៉ាន់​ជាមួយ​មហា​ចិនដីគោក​។​កងកម្លាំងប្រដាប់អាវុធ​តៃវ៉ាន់ បាន​តាមដាន​​ចលនា​របស់​នាវា និង​បាន​ពណ៌នា​ថា​ជា​«​បេសកកម្ម​ធម្មតា​»​មួយ​។​

​កង​នាវា​ប៉ាស៊ីហ្វិក​អាម៉េរិក បាន​សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា នាវា​ពិឃាត USS Russell​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ការបង្ហាញ​វត្តមាន​នាវា​អាម៉េរិក​នៅក្បែរ​ចិន​នេះ​កើត​ឡើង​ស្រប​ពេល​មនុស្ស​ជាច្រើន​កោះ​តៃវ៉ាន់​និង​ហុងកុង​បាន​នាំគ្នា​ប្រារព្វ​ពិធី​រំលឹក​មហា​បាតុកម្ម​និង​ការបង្ក្រាប​ពី​យោធា​ចិន​នៅ​ទីលាន​ធៀន​អាន​​ម៉េន ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​១៩៨៩​ដែល​សម្លាប់​មនុស្ស ភាគច្រើន​ជា​និស្សិត​រាប់ពាន់នាក់​។​

​នៅ​ហុងកុង ប៉ូលិស​បាន​ប្រើ​ម្សៅ​ម្រេច​បាញ់​លើ​បាតុករ​ខ្លះ​ដែល​មិន​ស្តាប់​បំរាម​ធ្វើ​ការជួបជុំ​ដុត​ទៀន​ដើម្បី​រំលឹក​ព្រឹត្តិការណ៍​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

នាវា​ពិឃាត USS Russell​របស់​អាម៉េរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​០៤​មិថុនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ