ប៉ូលីសខេត្តព្រះសីហនុចាប់ជនសង្ស័យ បាន២នាក់កន្លែងផ្សេងគ្នាក្នុងមួយយប់

75
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ជនសង្សយ័ជួញដូរគ្រឿងញៀនចំនួន២នាក់ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបបានជាបន្តបន្ទាប់តាមទីកន្លែងខុសៗគ្នានៅយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០។

មន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា
-ករណីទី១ ថ្ងៃទី ០៤ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១១និង៣០នាទី នៅក្រុម៦ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងឃាត់ខ្លួន ជនសង្ស័យបាន ចំនួន០១នាក់ ឈ្មោះ ជួ ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ស្នាក់នៅអូរ៉េវ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងនិងសម្ភារៈចាប់យករួមមាន ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៨ កញ្ចប់ និងទូរស័ព្ទដៃ ចំនួន ០៣គ្រឿង។

-ករណីទី២ ថ្ងៃទី០៤ខែមិថុនា ឆ្នាំ ២០២០ វេលា ម៉ោង២០និង៣០នាទីយប់ ស្ថិតនៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបាន ម្នាក់ទៀតមានឈ្មោះ ហឿន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀចំនួន១៧កញ្ចប់(ធំ០១កញ្ចប់) និងទូរស័ព្ទដៃ ចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ