ភូមិគ្រឹះ​ដែល​ព្រះអង្គម្ចាស់ ឆា​លស៍ ធ្លាប់​សម្រាក​ពេល​ទំនាក់ទំនង​ម្ចាស់​ក្ស​ត្រី ដាយ​អាណា និង​មាន​ស្នេហា​លួចលាក់ ប្រកា​សលក់

127
ចែករម្លែក

ភូមិគ្រឹះ​ស្រុកស្រែ​ដ៏​ចំណាស់​ដែល​ព្រះអង្គម្ចាស់ ឆា​លស៍ (Prince Charles) ធ្លាប់​យាង​សម្រាក លំហែ​ព្រះកាយ​ពេល​តាម​ចែចង់​ម្ចាស់​ក្ស​ត្រី ដាយ​អាណា និង​មាន​ស្នេហា​លួចលាក់​ជាមួយ​នាង ឃែ​មី​ឡា ផាក​ឃើ បូល​ស៍ (Camilla Parker Bowles) នោះ ពេលនេះ​ត្រូវបាន​ប្រកា​សលក់ ក្នុងតម្លៃ ៤,៧ លាន​ដុល្លារ​។​

​មានការ​លើកឡើងថា ព្រះអង្គម្ចាស់ ឆា​លស៍ ឧស្សាហ៍​យាង​ទៅ​សម្រាកលំហែ​ព្រះកាយ នៅ​ភូមិគ្រឹះ​ស្រុកស្រែ​នេះ​ណាស់ ពោលគឺ​តាំងពី​មុនពេល​ទ្រង់​តាម​ចែចង់​ម្ចាស់​ក្ស​ត្រី ដាយ​អាណា ទៅទៀត​។​

​ទោះជា​យ៉ាងណា វា​ក៏បាន​ក្លាយជា​កន្លែង​ដែល​ព្រះអង្គម្ចាស់​ចូលចិត្ត​យាង​ទៅ​លំហែ​ដែរ អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​ដែល​ទ្រង់​តាម​ចែចង់​ម្ចាស់​ក្ស​ត្រី ដាយ​អាណា​។​

​ភូមិគ្រឹះ​ដែល​សាងសង់​លើ​ផ្ទៃដី ២៨ ហិកតា​នេះ​មាន​បន្ទប់​គេង​ចំនួន ៨ មាន​សួនច្បារ​ធំ​ទូលាយ មាន​អាង​ហែល​ទឹក មាន​ទីលាន​វាយ​តិ​ន្នី​ស និង​មាន​ដី​ទំនេរ​ច្រើន​សម្រាប់ធ្វើ​កសិកម្ម​។​

​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​បង្ហាញថា ភូមិគ្រឹះ​ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ឈី​ប​ផិ​ន​ហ៊ែ​ម (Chippenham) ក្នុង​តំបន់​វី​ល​សៀ (Wiltshire) ប្រទេស​អង់គ្លេស​នេះ​មាន​ចំណាស់​មិនតិច រយ​ឆ្នាំ​ឡើយ​។​

​អញ្ចឹង​តោះ​! ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា តើ​ភូមិគ្រឹះ​ស្រុកស្រែ​ដែលមាន​ប្រវត្តិ​មិនធម្មតា​នេះ ធំ​ទូលាយ និង​ស្រស់ស្អាត​ប៉ុណ្ណា សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ