ម៉េ​ស៊ុត អូ​ហ្ស៊ី​ល អាច​បាត់បង់​ការឧបត្ថម្ភ​ស្បែកជើង បន្ទាប់ពី Adidas មិន​បន្ត​កិច្ចសន្យា​

88
ចែករម្លែក

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) អាច​នឹង​គ្មាន​ការឧបត្ថម្ភ​ស្បែកជើង បន្ទាប់ពី​ក្រុមហ៊ុន Adidas សម្រេចចិត្ត​មិន​បន្ត​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់​ច្រើន សន្ធឹកសន្ធាប់​នេះ​ហួស​ពី រដូវក្តៅ​។​
​ ​
​កីឡាករ​ក្លិប​អា​សេណ​ល​( Arsenal) រូបនេះ ដែលជា​កីឡាករ​រកបាន​ប្រាក់​ឈ្នួល​ច្រើន​ដល់ ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​បាន​នោះ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត សម្ភារៈ​កីឡាករ​របស់​អាល្លឺម៉ង់​កាលពី​ឆ្នាំ​២០១៣ នៅពេល​កីឡាករ​រូបនេះ​នៅ​លេង​ជាមួយ ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ។​
​ ​
​កិច្ចសន្យា​លេង​៧​ឆ្នាំ​របស់ អូ​ហ្ស៊ី​ល គឺមាន​តម្លៃ​ប្រហែល​២២​លាន​ផោន ហើយ​កីឡាករ​រូបនេះ បាន​ផ្តូ​រ​ពី​ក្រុមហ៊ុន Nike មក​ទទួលយក​កិច្ចសន្យា​ពី​ក្រុម Adidas ដែលជា​គូប្រជែង​ដ៏​ធំ​នេះ​វិញ​។​
​ ​
​ថ្លែង​អំពី​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Adidas ឪពុក​របស់ អូ​ហ្ស៊ី​ល បាន​និយាយថា “Adidas គឺជា​លេខ​១​ក្នុង​វិស័យ​បាល់ទាត់ ហើយ​យីហោ​នេះ​មានការ​ចាប់អារម្មណ៍​ច្រើន​”​។​
​ ​
​ទោះបីជា​យ៉ាងណា កាសែត​របស់​អាល្លឺម៉ង់ Bild បាន​អះអាងថា ក្រុមហ៊ុន​នេះ​នឹងមិន​បន្ត​កិច្ច សន្យា​ជាមួយ​កីឡាករ​វ័យ​៣១​ឆ្នាំនេះ​ទៀត​ទេ​។ អូ​ហ្ស៊ី​ល លែង​ក្លាយជា​កីឡាករ​សំខាន់​នៅ​ក្រុម Arsenal នៅក្រោម​ការដឹកនាំ​រប​ស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) កាលពី​ដើមរដូវ កាល​នេះ​។​
​ ​
​រូបភាព​សាធារណៈ​របស់ អូ​ហ្ស៊ី​ល ត្រូវបាន​គេ​អះអាងថា ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ចម្បង មួយ​នៅ​ពីក្រោយ​ការសម្រេច​របស់​ក្រុមហ៊ុន Adidas បន្ទាប់ពី​ឧប្បត្តិហេតុ​ដ៏​ចម្រូងចម្រាស ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កីឡាករ​រូបនេះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ភាពចម្រូង ចម្រាស​ប៉ុន្មាន​សប្តាហ៍ មុន​ការប្រកួត​វើ​ល​ខាប់ នៅពេល​គេ​ឃើញ​រូបភាព អូ​ហ្ស៊ី​ល ថត​ជាមួយ​ប្រធានាធិបតី​របស់ ប្រទេស​តួ​ក​គី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ