ម៉ា​កូ​ស រ៉ូ​ចូ ទំនងជា​វិល​ត្រឡប់មក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​វិញ ដើម្បី​ប្រជែង​យក​កៅអី​ក្រប ខណ្ឌ​ឆេ​ម​ពាន

97
ចែករម្លែក

កីឡាករ ម៉ា​កូ​ស រ៉ូ​ចូ (Marcos Rojo) មិន​ទំនងជា​ទទួលបាន​ឱកាស​ដើម្បី​សម្រេច​ក្តី​សុបិន​លេង ក្នុង​កិច្ចសន្យាខ្ចី​ជើង​បន្តទៀត​នៅ​ក្លិប Estudiantes នោះទេ នេះ​បើតាម​អ្នកចាត់ការ​របស់ កីឡាករ​រូបនេះ​។​
​ ​
​រ៉ូ​ចូ មានការ​ពិបាក​ក្នុងការ​ទទួលបាន​ពេលវេលា​បង្ហាញមុខ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ ធី​ត​នៅ​រដូវ​កាល​នេះ ដោយ​បង្ហាញមុខ​បានត្រឹមតែ​១០​លើក​សម្រាប់​ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) មុនពេល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ អា​ហ្ស​ង់​ទីន​លេង​ខ្ចី​ជើង អំឡុង​រដូវរងា​។​
​ ​
​ការវិលត្រឡប់​របស់​កីឡាករ​រូបនេះ​មិនបាន​ដំណើរការ​ដូច​ការគ្រោង​ទុក​ទេ ដោយសារ​បញ្ហា របួស​កជើង​បាន​រារាំង​កីឡាករ​រូបនេះ​មិន​ឲ្យ​បង្ហាញ​សមត្ថភាព មុនពេល​មាន​វិបត្តិ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​។​
​ ​
​ដោយ​នៅពេលនេះ យូ​ណាយ​ធី​ត​ទំនងជា​កោះហៅ​កីឡាករ​មកវិញ​ច្រើន​តាម​ដែល​អាចធ្វើ ទៅបាន ដើម្បី​ត្រៀម​ចាប់ផ្តើម​រដូវ​កាល​នៅ​ព្រី​មី​ញ៉េ​លី​ក​។ នៅពេលនេះ វា​ហាក់ដូចជា​ថា ពួកគេ​នឹង​បន្ត​រក្សាទុក រ៉ូ​ចូ ដើម្បី​ជួយ​ផ្លាស់ប្តូរ​មុន​បញ្ចប់​រដូវ​កាល​។​

​ក្លិប Estudiantes និង Boca Juniors ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ កណ្តាល​រូបនេះ​ជា​អចិន្ត្រៃយ៍ ស្របពេល​មាន​សេចក្តីរាយការណ៍​ថា ក្លិប​នៅ​ក្របខណ្ឌ​ព្រី​មី ញ៉េ​លី​ក​នេះ​មានបំណង​លក់​កីឡាករ​រូបនេះ​ក្នុងតម្លៃ​១២​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ម៉ា​កូ​ស រ៉ូ​ចូ (Marcos Rojo)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ