ក្តីសង្ឃឹម​របស់​ក្លិប​បា​សេ​ឡូ​ណា ក្នុងការ​នាំយក នី​ម៉ា មកវិញ​នៅ​រដូវក្តៅ​នេះ​រង​ផលប៉ះពាល់ ដោយសារតែ​ក្លិប PSG កំណត់​តម្លៃ​ផ្ទេរ​១៥៥​លាន​ផោន​

119
ចែករម្លែក

ក្លិប​បា​សេ​ឡូ​ណា​(Barcelona)​មានសង្ឃឹម​តិចតួច​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា (Neymar) ពី​ក្លិប Paris Saint Germain ដោយសារតែ​ក្លឹប​បារាំង​នេះ​បានកំណត់​តម្លៃ​១៥៥​លាន​ផោន សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ​។​
​ ​
​តាម​សេចក្តីរាយការណ៍​ថា ក្លិប​ជើងឯក​បារាំង​នេះ​នឹង​ពិចារណា​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន តម្លៃ​ចាប់ពី​១៥៥​លាន​ផោន ហើយ​ពួកគេ​មិន​ចាប់អារម្មណ៍​ក្នុងការ​បញ្ចូល​កីឡាករ​ណា​ម្នាក់ ដើម្បី​ធ្វើជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​ទេ​។
​ ​
​នី​ម៉ា​នៅតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) និង លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ។​
​ ​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចាក​ចេញពី​ពហុ​កីឡដ្ឋាន​Camp Nou ចូលរួម​ជាមួយ​ក្រុម PSG កាលពី​ឆ្នាំ​២០១៧ ក្នុងតម្លៃ​ខ្ពស់​២២២​លាន​អឺរ៉ូ ប៉ុន្តែ​សេចក្តីរាយ ការណ៍​នេះ​បន្ត​លើកឡើងថា នី​ម៉ា អាច​នឹង​ត្រូវបាន​បើកចំហ​ឲ្យ​ចាក​ចេញពី​ក្លិប PSG ។​
​ ​
​នី​ម៉ា ត្រូវគេ​បន្ត​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ប្រទេស​អេ​ស្ប៉ា​ញ​ចូលរួម​ជាមួយ​ក្លិប រៀល​ម៉ា​ឌ្រី​ត ដែល​ចាប់អារម្មណ៍​ក្នុងការ​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
​នី​ម៉ា មាន​បញ្ហា​រអាក់រអួល​ក្នុង​រដូវ​កាល​ដោយសារ​មាន​បញ្ហា​របួស ហើយ​បាន​បង្ហាញមុខ​ត្រឹម ៥២​លើក​ក្នុង​១០៣​ប្រកួត ចាប់តាំងពី​ផ្ទេរ​មក​ចូលរួម​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៧ ដែល​ក្នុងនោះ កីឡាករ​រូបនេះ​រកបាន​៤៧​គ្រាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ នី​ម៉ា (Neymar)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ