លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ទូរស័ព្ទ​ទៅ អ៊ី​ស្មា​អែល បេន​ណា​ស័​រ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​មក​ចូល រួមជាមួយ​ក្លិប​ស៊ី​ធី​

100
ចែករម្លែក

​តាម​ព័ត៌មាន​ថា លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​ទាក់ទង​ទៅ​កីឡាករ អ៊ី​ស្មា​អែល បេន​ណា​ស័​រ (Ismael Bennacer) ដើម្បី​អូសទាញ​កីឡាករ​រូបនេះ​ឲ្យ​ចូលរួម​ជាមួយ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​ខ្សែបម្រើ​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​ផ្នែក​សំខាន់​នៃ​ក្រុម​អា​សេ មី​លេន​( AC Milan) អំឡុង យុទ្ធនាការ ២០១៩-២០ ដោយ​បង្ហាញមុខ​២៣​លើក​មុនពេល​ក្របខ័ណ្ឌ Serie A ត្រូវបាន​ផ្អាក ដោយសារ​ការរីក​រាល​ដាល​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​កាលពី​៥​ឆ្នាំមុន ក្លិប​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​ជិត​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះហើយ ប៉ុន្តែ​កិច្ចព្រមព្រៀង​ផ្ទេរ​បែរជា​ត្រូវ​ខកខាន​វិញ​។ បន្ទាប់ពី ចំណាយពេល​មួយរយៈ​លេង​នៅ​ក្លិប អា​សេណ​ល (Arsenal) និង​ក្លិប អឹម​ប៉ូ​លី (Empoli) តាម រាយការណ៍​ថា បេ​ណា​ស័​រ មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៤៥​លាន​ផោន​។
​ ​
​បេ​ណា​ស័​រ ចាប់ផ្តើម​ទទួលបាន​ការចាប់អារម្មណ៍ ខណៈ​ក្រុម​អាល់​ហ្សេ​រី​លើក​ពាន​ជើង ឯក​តំបន់​អាហ្វ្រិក​កាលពី​រដូវក្តៅ​ឆ្នាំមុន ដោយ​កីឡាករ​រូបនេះ​ទទួលបាន​ពាន​កីឡាករ​ឆ្នើម ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ កីឡាករ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​យុវជន​បារាំង​ក្រោយ អាយុ​១៨​ឆ្នាំ​និង​ក្រោម​អាយុ​១៩​ឆ្នាំ ប៉ុន្តែ​សម្រេចចិត្ត​ប្តូរ​មកលេង​នៅ​ក្រុម​ជម្រើសជាតិ​អាល់ ហ្សេ​រី​វិញ​កាលពី​ឆ្នាំ​២០១៦៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អ៊ី​ស្មា​អែល បេន​ណា​ស័​រ (Ismael Bennacer)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ