សម័យ​កូ​វីដ​១៩ សូម្បី​ស្វា​ក៏​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​ល្អ

172
ចែករម្លែក

ស្វា​មួយ​ហ្វូង​បានបង្ហាញ​ការអនុវត្ត​វិធានការ​រក្សា​គម្លាត​សវ​ត្ថិ​ភាព​បាន​យ៉ាង​ល្អ​គួរឱ្យ​ស្ញើ​ច​សរសើរ​ស្របពេល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ កំពុងតែ​ឆ្លង​រាតត្បាត ក្នុងប្រទេស​ឥណ្ឌា ថ្វីបើ​ពួកវា​ល្បី​ខាង​បំផ្លិចបំផ្លាញ និង​សូម្បី​ឆក់​សំណាក​ឈាម​ពិនិត្យ រក​វីរុស​នេះ​ក្ដី​។
​ ​
​តាមរយៈ​រូបភាព​ខាងក្រោម ស្វា​ទាំងនេះ​តម្រង់​ជា​ជួរ និង​នៅ​ឆ្ងាយ​ដាច់ៗ​ពីគ្នា​យ៉ាង​មាន របៀបរៀបរយ នៅពេល​ពួកវា​ចាំ​ស៊ី​ចំណី​ថ្ងៃត្រង់​នៅ​រដ្ឋ​អា​រូ​ណា​ចាល ប្រា​ដេ​ស (Arunachal Pradesh)​។​
​ ​
​លោក គី​រ៉េ​ន រី​ជី​ជូ (Kiren Rijiju) ប្រធានការិយាល័យ​កិច្ចការ​យុវជន និង​កីឡា​ប្រចាំ​រដ្ឋ​នេះ​បាន បង្ហោះ​រូបភាព​ស្វា​គោរព​ច្បាប់ ដែល​រង់ចាំ​ចាប់​ចំណិត​ផ្លែ​ឪឡឹក និង​ចេក​តាម​បណ្ដាញ​ទំនាក់ ទំនង​សង្គម​ទ្វី​ត​ទ័​រ​។

​គាត់​បាន​សរសេរ​នៅក្នុង​ផូស (Post) នោះ​ថា “#​ការរក្សា​គម្លាត​សុវត្ថិភាព​ដ៏​ល្អឥតខ្ចោះ នៅ​ជិត​បា​លុក​ពុង (Bhalukpong) ក្នុង​រដ្ឋ​អា​រូ​ណា​ចាល ប្រា​ដេ​ស ជាប់​ព្រំប្រទល់​អា​សាម -​អា​រូ​ណា​ចាល​។ បើ​យើង​សង្កេត​ឱ្យ​យកចិត្តទុកដាក់ សត្វ​អាច​បង្រៀន​យើង​នូវ​មេរៀន​ដ៏​សំខាន់ ដែល​យើង​អាច​នឹង​ខកខាន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​”៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ