យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា សម្រាប់​អ្នកមាន​វិបត្តិ​ផ្លូវភេទ​

160
ចែករម្លែក

សូម្បីតែ​ដៃគូ​ដែល​ស្រឡាញ់គ្នា​ក៏​អាចមាន​ភាពមិន​ស៊ីចង្វាក់​គ្នា​ដែរ​។​

​ម៉ា​រី​ចូ​ហ្វា​យ អ្នកនិពន្ធ Please Dear, Not Tonight បាន​និយាយថា កង្វះ​ការយល់ដឹង​ផ្លូវភេទ និង​ការអប់រំ​បានធ្វើ​ឲ្យ​បញ្ហា​ទាំងនេះ​កាន់តែ​ធ្ងន់ធ្ងរ​។​

​ម៉ា​រី​ចូ​ហ្វា​យ​និយាយថា ប៉ុន្តែ​ការរួម​ភេទ គឺជា​រឿង​ចុងក្រោយ​ដែល​អ្នក​គួរតែ​គិតគូ​។ នាង​បាន និយាយថា “​ការរួម​ភេទ នាំ​យើង​កាន់តែ​ជិតគ្នា ហើយ​បញ្ចេញ​អ័រម៉ូន​ដែល​ជួយ​ឲ្យ​រាងកាយ របស់​យើង​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​រក្សា​ជីវិត​នៃ​ប្តី​ប្រពន្ធ​ដែលមាន​សុខភាព​ល្អ​”​។​

​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​សម្រាប់​អ្នកមាន​បញ្ហា​ក្នុងការ​រួមភេទ ៖

• ដាក់​ផែនការ ៖ ម៉ា​រី​ចូ​ហ្វា​យ​ស្នើ​ឲ្យ​ធ្វើការ​ណាត់ជួប ប៉ុន្តែ​មិនចាំបាច់​នៅពេល​យប់​នៅពេល ដែល​មនុស្ស​គ្រប់គ្នា​អស់កម្លាំង​ឡើយ​។ ប្រហែលជា​ក្នុងអំឡុងពេល​សម្រាក​ពេល​រសៀល ថ្ងៃ​សៅរ៍​ក៏​ល្អ​ដែរ​។ នាង​បាន​និយាយថា ការផ្លាស់ប្តូរ​រសជាតិ​អ្វីមួយ​តែ​បន្តិច​អាចធ្វើ​ឲ្យ​ការ រួមភេទ​កាន់តែ​សប្បាយរីករាយ​។ ហេតុអ្វី​បានជា​មិន​រួមភេទ​នៅក្នុង​ផ្ទះបាយ​? បន្ទប់ទឹក​? ឬ​ឈរ​នៅ​បន្ទប់ទទួលភ្ញៀវ​?

• រៀន​ពី​របៀប​ដែល​ធ្វើ​ឲ្យ​អ្នក និង​ដៃគូ​របស់​អ្នក​ស្រើបស្រាល​។ ផ្លាស់ប្តូរ​តិច​និក និង​វិធីសាស្ត្រ រួមភេទ​។​

• ប្រសិនបើ​បញ្ហា​ទំនាក់ទំនង​ផ្លូវភេទ​របស់​អ្នក​មិនអាច​ដោះស្រាយ​ដោយ​ខ្លួនឯងបាន ម៉ា​រី​ចូ​ហ្វា​យ​ណែនាំ​ឲ្យ​ពិគ្រោះ​ជាមួយ​អ្នក​ព្យាបាល​ការរួម​ភេទ​ដែលមាន​លក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បី​ជួយ​អ្នក​ទាំងពីរ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ