គ្រោងសង់​វត្ត​ខ្មែរ​មួយនៅលើ​ទឹកដី​កូរ៉េ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលរស់នៅប្រទេសនេះ​

1111
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​មន្ត្រី​ស្ថានទូតកម្ពុជា​បានឱ្យដឹងថា​ក្រោម​ព្រះ​រាយ​តម្រិះ​ផ្ដួចផ្ដើម​របស់​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​ស្ថានទូត​កម្ពុជា និង​សប្បុរសជន​កូរ៉េ ខ្មែរ​យើង​នឹងមាន​ទីតាំង​ថ្មី​មួយ​សម្រាប់​កសាង​វត្ត​ខ្មែរ​ដែលមាន​រចនាបថ​ខ្មែរ នៅលើ​ទឹកដី​កូរ៉េ​ហើយ ដែលមាន​ផ្ទៃដី​ជិត​២០០០​ម៉ែត្រ​កូរ៉េ​។​
​ ​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​ថ្លែង​ក្នុង​ពិធី​ក្នុង​ពិធី​សម្ពោធ​វត្ត​មហា​យ៉ាណា និង​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​កូរ៉េ ក្រោម​ព្រះរាជាធិបតីភាព​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ទីក្រុង​អាន​សាន កាលពី​ថ្ងៃអាទិត្យទី១មខែមេសា នាទី​ក្រុង​អាន​សាន ថា “​នេះ​ជា​ចំនុច​ចាប់ផ្តើម​ឈានទៅ​ការកសាង​វត្ត​ខ្មែរ​លើកទីមួយ​នៅ​កូរ៉េ​បាន​ផ្តើម​ហើយ​គឺ​ចេញពី​ការសម្ពោធ​វត្ត​ខ្មែរ​ម៉ា​ហា​យ៉ាណា​និង​មជ្ឍមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​ទីក្រុង​អាន​សាន​ជាមួយនឹង​ការថ្វាយ​សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស នូវ​ដី​មួយកន្លែង​ទំ​ហ៊ំ​ប្រមាណ​១៨០០​ម៉ែត្រការ៉េ (​ក្នុង​ក្រុង​អាន​សាន​) ពី​សំណាក់​សប្បុរសជន​កូរ៉េ​ដើម្បី​សាងសង់​វត្ត​អារាម​ខ្មែរ​ដែលមាន​រចនាបថ​ខ្មែរ​។
​លោក​ឯកអគ្គរាជទូត​បាន​បន្តទៀតថា​​ដូច្នេះ​សុ​បិ​នត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដែល​ចង់ឃើញ​មាន​វត្តមាន​ទី​អារាម​ខ្មែរ​នៅ​កូរ៉េ​ដើម្បី​ជួយ​មើលថែទាំ​បងប្អូន​យើង​ជាង ៦​ម៉ឺន​នាក់​នេះ នឹង​ចាប់ផ្តើម​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នេះហើយ​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម