ក្រុមហ៊ុនចិនបញ្ចេញស្មាតហ្វូនថ្មីអាចស្ទង់កម្តៅបាន

244
ចែករម្លែក

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Honor បានបង្ហាញស្មាតហ្វូនមួយដែលមានសមត្ថភាពស្ទង់កម្តៅរបស់អ្នកប្រើប្រាស់។

ទូរស័ព្ទដែលមានឈ្មោះថា Honor Play 4 Pro ត្រូវបានបង្ហាញនៅក្នុងវីដេអូនៅលើគណនី Weibo របស់ក្រុមហ៊ុន នេះបើយោងតាមវេបសាយ XDA Developers ហើយជាក់ស្តែងអាចប្រើ Sensor ដែលភ្ជាប់មកជាមួយដើម្បីស្ទង់កម្តៅនៅពេលដាក់វាផ្អឹបទប់កដៃឬផ្ទៃមុខ។

Honor ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស្មាតហ្វូនយក្សចិន Huawei គ្រោងនឹងបញ្ចេញទូរស័ព្ទនេះនៅក្នុងប្រទេសចិនប៉ុន្តែមិនបានប្រកាសពីផែនការណាមួយសម្រាប់ការដាក់លក់ជាអន្តរជាតិនោះទេ។

ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសចិនក្នុងតម្លៃប្រហែល ៤២០ ដុល្លារ ដែលមាន Sensor ស្ទង់កម្តៅ ឬ ៤០៧ ដុល្លារ ដែលគ្មាន Sensor ស្ទង់កម្តៅ៕ ដោយ៖ កញ្ញាដាលីស

ស្មាតហ្វូនស៊េរីថ្មី Honor Play 4 Pro អាចស្ទង់កម្តៅបាន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ