កសិករត្អូញតែ្អរពីកង្វះតម្រូវការបញ្ជា​ទិញត្រីឆ្ពង់នៅឆ្នាំនេះ

164
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ កសិករចិញ្ចឹមត្រីឆ្ពង់សមុទ្រនៅឃុំប៉ាក់ខ្លង បានត្អូញត្អែរពីការខ្វះតម្រូវការបញ្ជាទិញពីក្រុមឈ្នួញកណ្តាល ខណៈឆ្នាំនេះ ទិន្នផលត្រីឆ្ពង់ហាក់ផលល្អជាងឆ្នាំកន្លងទៅ។ ទន្ទឹមនោះដែរ កសិករ ក៏ស្នើក្រសួងកសិកម្ម និងស្ថាបនាមន្ទីរជំនាញ ជួយស្វែងទីផ្សារជូនពួកគាត់ មិនដូច្នេះច្បាស់ជាប្រឈមនឹងការក្ស័យធនជាមិនខាន។

ក្នុងចំណោមប្រជាពលរដ្ឋដែលចិញ្ចឹមត្រីឆ្ពង់៥រូបផ្សេងទៀត លោក សេង ចន្ថា ម្ចាស់បែរត្រីឆ្ពង់ម្នាក់ ថ្លែងទាំងទឹកមុខក្រៀមក្រំនៅថ្ងៃទី៣ ខែមិថុនា ថ្មីៗនះថា រូបគាត់ មានបែរត្រីជាង២០បែរ ដោយក្នុងបែរទាំងនោះមានត្រីពី៦០០ទៅ៧០០ក្បាលបច្ចុប្បន្នតម្រូវការបញ្ជាទិញត្រីរបស់ខ្លួនបានថយចុះខ្លាំង បើធៀបនឹងឆ្នាំមុន ពីព្រោះតែបញ្ហាវិបត្តិជំងឺកូវីដ១៩ពុំមានកម្មវិធីបុណ្យទាន មង្គលការ និងភ្ញៀវចូលពិសារអាហារនៅតាមភោជនីយដ្ឋាន។

លោក សេង ចន្ថា ថ្លែងទៀតថា ៣ទៅ៤ឆ្នាំមុន គាត់អាចលក់ត្រីឆ្ពង់បាក្នុង១គីឡូក្រាមថ្លៃ១៨.០០០ទៅ២៥០០០រៀល តែសម្រាប់សព្វថ្ងៃនេះ លក់បានតែ១គីឡូក្រាមថ្លៃ១៥.០០០ តែប៉ុណ្ណោះ ភាគច្រើនឈ្នួញមកពីរាជធានីភ្នំពេញ និងនៅក្នុងខេត្តកោះកុងផ្ទាល់តែម្តង ជួនកាលប្រសិនជាប្រទេសថៃ ខ្វះខាត គេអាចមកទិញពីនេះទៅ។ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់នៅឃុំប៉ាក់ខ្លង ក៏ត្អូញត្អែរទៀតថា ដល់រដូវដែលប្រមូលផលហើយបែរជាលក់ពុំដាច់ និងត្រូវបានចំណេញថវិកាទិញចំណីឱ្យក្នុង១ថ្ងៃៗជាង១តោន ដោយមិនរាប់បញ្ចូនថ្លៃប្រាក់ខែកម្មករនោះទេ។

បើកសិករ ទិន្នផលត្រីឆ្ពង់ដែលទទួលបានផលល្អឆ្នាំ ដោយសារតែលោមានបទពិសោធន៍បច្ចេកទេសក្នុងចញ្ចឹម ទើបមានរក្សាត្រីធំធាត់រហូតដល់ដំណាក់លក់ចេញ ទោះយ៉ាងណា ក៏ប្រឈមនឹងការខាតបង់ថវិកាច្រើនណាស់ សម្រាប់អាជីវកម្មមួយនេះ។

បញ្ហាកូវីដ១៩ហាក់ធូរស្បើយហើយដែរនោះ ជាការលើកទឹកចិត្តដល់កសិករ និងរក្សានិរន្តរភាពចិញ្ចឹមត្រីទៅថ្ងៃមុខ លោក សេង ចន្ថា ស្នើដល់មន្ទីរ និងក្រសួងកសិកម្ម ជួយស្វែងទីផ្សារលក់ត្រីជូនពួកគាត់ផងដែរ។ បើមិនដូច្នេះទេពួកគាត់ ប្រឈមក្ស័យទុនបិទអាជីវកម្មជាមិនខាន។

របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង បានឱ្យដឹងថា នៅទូទាំងខេត្តការចិញ្ចឹមត្រីក្នុងបែបានចំនួន ១៦០បែ អាចប្រមូលផលបាន ៦៥តោន ការចិញ្ចឹមត្រីទឹកប្រៃក្នុងស្រះមាន ៥ស្រះ អាចប្រមូលផលបាន ២៥តោន ការចិញ្ចឹមគ្រែងឈាមលើផ្ទៃដី ៥២៤ហត ប្រមូលផលបាន ១៤ ០០០តោន ការចិញ្ចឹមគ្រំចំពុះទាលើផ្ទៃដី ៨ហត ប្រមូលផលបាន ៣៥០តោន សរុបបរិមាណផលត្រីទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤ ៤៥០ តោនក្នុង១ឆ្នាំ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងទៅ បានចុះ មកពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីក្នុងមូលដ្ឋានខេត្តកោះកុង ដោយ កោតសរសើរពីកិច្ចប្រឹងប្រែងរបស់កសិករដែលប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់នេះយកទៅបំពេញតាមតម្រូវការលើទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជាក់ថា បើទោះជាត្រីឆ្ពង់មិនមានតម្រូវការលើទីផ្សារធ្លាក់ចុះថ្លៃក្តី លោកជំរុញឱ្យពួកគាត់បន្តរក្សាមុខរបរនេះរង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពី ព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ ព្រមទាំងជាប្រភពចំណូលក្នុងគ្រួសារ ខណៈកសិករមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើនយ៉ាងណាក៏ដោយ។ ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។

បើតាម វេង សាខុន ប្រាប់ដល់រដ្ឋបាលជលផល និងមន្ទីរកសិកម្មខេត្តកោះកុង ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តព្រះសីហនុ ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម