ផ្ទុះ​ជំងឺ​កូវី​១៩​នៅ​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍​នៅ​ម៉ាឡេស៊ី នៅពេល​សិង្ហ​បុរី​នៅតែមាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​

187
ចែករម្លែក

​ម៉ាឡេស៊ី បាន​ជួប​កំណើន​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​ធៀប​នឹង​ការឆ្លង​ប្រចាំថ្ងៃ​ចាប់តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង ដោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មិថុនា​មាន​អ្នក​ឆ្លង​ថ្មី​២៧៧​នាក់ ក្នុងនេះ​២៧០​នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​។​

​ចំនួន​ឆ្លង​ចុងក្រោយ​នេះ​ធ្វើអោយ​ម៉ាឡេស៊ី​មាន​អ្នក​កើត​ជំងឺ​នេះ​សរុប​៨.២៤៧​នាក់ និង​១១៥​នាក់​ស្លាប់​។​

​នៅពេល​ចំនួន​ឆ្លងកូវី​ដ​១៩​ក្នុងចំណោម​ប្រជាជន​ម៉ាឡេស៊ី​ធ្លាក់ចុះ ប្រទេស​នេះ​កំពុង​ខិតខំ​តាមដាន​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ក្នុងចំណោម​កម្មករ​ពល​ករប​រទេស និង​មនុស្ស​គ្មាន​ឯកសារ​ច្បាស់​​លាស់​។​រដ្ឋាភិបាល​បាន​ចាប់​ប្រមូល​ជន​ប្រភេទ​នេះ រួម​មាន​ស្ត្រី​និង​កុមារ រាប់រយ​នាក់​ទៅ​ដាក់​ក្នុង​ជំរំ​អន្តោប្រវេសន៍​ក្រោយ​ការបង្ក្រាប​ចាប់​តាំងពី​ខែ​មេសា​មក​។​

​ការប្រកាស​អំពី​កំណើន​ការឆ្លង​នេះ​កើតឡើង​ចំ​ពេល​រដ្ឋាភិបាល​ម៉ាឡេស៊ី​គ្រោង​នឹង​ដក​ចេញ​វិធានការ​បិទ​ខ្ទប់​ប្រទេស​នៅ​ថ្ងៃ​០៩​មិថុនា ក្រោយ​ពី​អនុញ្ញាតអោយ​វិស័យសេដ្ឋកិច្ច​ភាគច្រើន​ដំណើរការឡើង​​វិញ​ចាប់តាំងពី​ដើម​ខែ​ឧសភា​មក​។​

​សិង្ហ​បុរី​ជាប់​គ្នា​ឯណេះ​វិញ​ក៏​មាន​ការណី​ឆ្លង​ច្រើនៗ​មិន​ធម្មតា​ដែរ​ទោះ​ជា​ប្រទេស​នេះ​តូច​និង​ល្បី​ខាង​មាន​វិន័យ​សណ្តាប់ធ្នាប់​រួមទាំង​សុខាភិបាល​ទំនើបក្តី​។​កាលពី​ថ្ងៃ​០៤​មិថុនា ប្រទេស​កូន​កោះ​អាស៊ី​អា​​គ្នេយ៍​មួយ​នេះ​មាន​អ្នកឆ្លង​កូ​វីដ​១៩​ចំនួន​៥១៧​នាក់ ដែល​នាំអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​ដល់​ទៅ​៣៦.៩២២​នាក់ គឺ​ជាប់​ចំណាត់ថ្នាក់​ទី​១​នៅ​អាស៊ី​អាគ្នេយ៍​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​នេះ​ស្ទើរ​ទាំងអស់​គឺ ៥០២​នាក់ ជា​ជនបរទេស​កាន់​កាត​ធ្វើ​ការងារ​នៅ​សិង្ហ​បុរី ហើយ​រស់នៅ​ផ្តុំគ្នា​នៅផ្ទះ​កម្មករ​៕ប្រែសម្រួល៖វាសនា

​ម៉ាឡេស៊ី​បន្ថែម​អ្នកជំងឺ​កូវីដ១៩ចំនួន២៧៧​នាក់​ទៀត​កាលពី​ថ្ងៃ​៤​មិថុនា​

ទីតាំងផ្សាយពាណិជ្ជកម្ម